កីឡាះ- ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបង្កើតកំណត់ត្រាថ្មីពីរ សម្រាប់ប្រវត្តិសាស្ត្ររបស់ក្លិប ប្រសិនបើពួកគេអាចឆ្លងផុតការប្រកួតដ៏សំខាន់ចំនួន ៤ នេះ។
– កំណត់ត្រាទី១ ៖ នឹងក្លាយជាក្លិបបាល់ទាត់កម្ពុជាទីមួយដែលបានឈ្នះជើងឯកលីគកំពូលកម្ពុជា ៣ រដូវកាលជាប់គ្នា ពីព្រោះរហូតដល់ពេលនេះមិនទាន់មានក្រុមណាឈ្នះជើងឯកលីគកំពូលកម្ពុជា ៣ រដូវកាលជាប់គ្នាឡើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កំណត់ត្រាទី២៖ នឹងក្លាយជាក្លិបបាល់ទាត់កម្ពុជា ដំបូងគេក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ នៃពានរង្វាន់ AFC Challenge League បន្ទាប់ពីលើកទី ១ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន។
– កម្មវិធីប្រកួតសំខាន់របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងមានដូចខាងក្រោមនេះ៖
– ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន ថ្ងៃសៅរ៍ ទី៤ ខែមេសា នៅស្តាតភ្នំពេញក្រោន (លីគ)
– ព្រះខ័នរាជស្វាយរៀង ប៉ះ Manila Digger ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា នៅស្តាតមរតកតេជោ (AFC)
– ព្រះខ័នរាជស្វាយរៀងប៉ះ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃអាទិត្យ ទី១២ ខែមេសា នៅស្តាតវិសាខា (លីគ)
– ព្រះខ័នរាជស្វាយរៀងប៉ះ Manila Digger ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា នៅហ្វីលីពីន (AFC)៕(ប្រភពពី៖ កម្ពុជាថ្មី)

