ស្អែក ព្រះខ័នរាជ ជួប​គិរីវង់ ខណៈភ្នំពេញក្រោន ប៉ះ​ ISI​ ដើម្បីកាត់ក្ដីថាក្រុមណានឹងឡើងទៅវគ្គ​បន្ត​ពានសម្ដេច​តេជោ

កីឡាះ- ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹង​​បញ្ចប់ការប្រកួតជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី១៨ ខែមីនា ស្អែកនេះហើយ ដោយចំនួន ២ប្រកួត​គឺ ព្រះខ័នរាជស្វាយរៀង ទទួលក្រុមគិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ជួប ISI​ ដង្កោ​សែនជ័យ នៅវេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា ដើម្បីកាត់ក្ដីថាក្រុមណានឹងឡើងទៅវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្ដេច​តេជោ ថ្នាក់ជាតិ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថា កាលពីប្រកួតជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ ស្រប​ពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានវាយបក​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ ​ISI​ ដង្កោ​សែនជ័យ ​២-២។ ​ដូច្នេះយើងចាំមើលថ្ងៃស្អែក តើថាក្រុមម្ចាស់ផ្ទះទាំងពីរអាចរកបានជ័យជម្នះវិញដែរឬអត់៕

 

 

You might like