កីឡាះ- ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបញ្ចប់ការប្រកួតជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី១៨ ខែមីនា ស្អែកនេះហើយ ដោយចំនួន ២ប្រកួតគឺ ព្រះខ័នរាជស្វាយរៀង ទទួលក្រុមគិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ជួប ISI ដង្កោសែនជ័យ នៅវេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា ដើម្បីកាត់ក្ដីថាក្រុមណានឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្ដេចតេជោ ថ្នាក់ជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា កាលពីប្រកួតជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ ស្របពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានវាយបកស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-២។ ដូច្នេះយើងចាំមើលថ្ងៃស្អែក តើថាក្រុមម្ចាស់ផ្ទះទាំងពីរអាចរកបានជ័យជម្នះវិញដែរឬអត់៕

