អន្តរជាតិះ- រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះនៅភាគខាងលិចប្រទេសស្វីស កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និងរបួស ៥ នាក់ផ្សេងទៀត ខណៈប៉ូលិសសង្ស័យថាជាឧក្រិដ្ឋកម្មគិតទុកមុន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អគ្គីភ័យ បានឆាបឆេះឡានក្រុងនៅតាមផ្លូវនៃទីក្រុងតូចមួយឈ្មោះ Kerzers ចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Bern របស់ប្រទេសស្វីស នៅម៉ោងប្រហែល ៦ និង ២៥ នាទី ល្ងាច (ម៉ោងក្នុងស្រុក)។

– វីដេអូដែលកំពុងចែកចាយលើបណ្ដាញសង្គម បានបង្ហាញអណ្តាតភ្លើង និងផ្សែងខ្មៅហុយចេញពីរថយន្តក្រុងនោះ។
– យោងតាមអ្នកនាំពាក្យប៉ូលិសតំបន់ Fribourg លោក Frederic Papaux បានប្រាប់ឱ្យដឹងថា ការឆាបឆេះនេះ បណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៦ នាក់ និងរបួស ៥ នាក់ ក្នុងនោះ ៣ នាក់រងរបួសធ្ងន់។
– លោក បាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា បច្ចុប្បន្នប៉ូលិស ចាត់ទុកឧប្បត្តិហេតុនេះថាបង្កឡើងដោយមនុស្ស និងជាទង្វើដោយចេតនាផងដែរ។
– គួរបញ្ជាក់ថា ទោះជាយ៉ាងណា មូលហេតុចម្បងនៃការឆាបឆេះនេះ នៅមិនទាន់ត្រូវបានប៉ូលិស ដឹងច្បាស់នៅឡើយទេ៕

