មនុស្ស ៦នាក់ បានស្លាប់និងរបួស ៥នាក់ដោយសារឆេះរថយន្តក្រុង១គ្រឿង នៅស្វីស

អន្តរជាតិះ- រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះនៅភាគខាងលិចប្រទេសស្វីស កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និងរបួស ៥ នាក់ផ្សេងទៀត ខណៈប៉ូលិសសង្ស័យថាជាឧក្រិដ្ឋកម្មគិតទុកមុន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អគ្គីភ័យ បានឆាបឆេះឡានក្រុងនៅតាមផ្លូវនៃទីក្រុងតូចមួយឈ្មោះ Kerzers ចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Bern របស់ប្រទេសស្វីស នៅម៉ោងប្រហែល ៦ និង ២៥ នាទី ល្ងាច (ម៉ោងក្នុងស្រុក)។

– វីដេអូ​ដែល​កំពុង​ចែកចាយលើ​បណ្ដាញ​សង្គម​ បាន​បង្ហាញ​អណ្តាតភ្លើង​ និង​ផ្សែងខ្មៅ​ហុយ​ចេញពីរថយន្តក្រុងនោះ។

– យោងតាមអ្នកនាំពាក្យ​ប៉ូលិស​តំបន់ Fribourg លោក Frederic Papaux បាន​ប្រាប់ឱ្យដឹងថា ការឆាបឆេះ​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ ៦ នាក់ និង​របួស​ ៥ នាក់ ក្នុង​នោះ​ ៣ នាក់​រងរបួស​ធ្ងន់។

– លោក​ បាន​និយាយ​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ថា បច្ចុប្បន្ន​ប៉ូលិស​ ​ចាត់​ទុក​ឧប្បត្តិហេតុនេះថា​​បង្ក​ឡើង​ដោយ​មនុស្ស និង​ជា​ទង្វើ​ដោយ​ចេតនា​ផង​ដែរ។

– គួរបញ្ជាក់ថា ទោះជាយ៉ាងណា មូលហេតុចម្បងនៃការឆាបឆេះនេះ នៅមិនទាន់ត្រូវបានប៉ូលិស ដឹងច្បាស់នៅឡើយទេ៕

 

You might like