គ្រូព្រះខ័នរាជ បានប្រាប់កូនក្រុមបែបនេះ ក្រោយយកឈ្នះភ្នំពេញក្រោនយប់មិញ

កីឡាះ- ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៤-១ នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ(ជើងទី១) នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី AFC Challenge League 2025/26 នៅពហុកីឡ​ដ្ឋាន​ជាតិ(អូឡាំពិក)កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ៤គ្រាប់របស់ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ទៀត ដោយកីឡាករ Peprah Kwame នៅនាទី២៩, នាទី៦៧ និងនាទី៨២ ​និង ១គ្រាប់ទៀត រកបានដោយកីឡាករ Patrick Robson នៅនាទី៧៥ ខណៈ ១គ្រាប់របស់ភ្នំពេញក្រោន កើតឡើងតាំងពីនាទីទី៣ ដោយកីឡាករ Moses Dyer។

– យ៉ាងណាមិញក្រោយចប់ការប្រកួតគ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ លោក​ McConkey​ ​​​​បាន​ប្រាប់​ទៅ​កូន​ក្រុម​ថា​កុំ​សប្បាយរីករាយ​​ចំពោះ​ជ័យជម្នះ​នេះ​ខ្លាំង​ហួសហេតុ​ពេក​ឲ្យសោះ ព្រោះ​នៅ​មាន​ការ​ប្រកួត​ជើងទី២​ បន្ត​ទៀត។​ លោក​ចាត់​ទុក​ថា​ការ​ឈ្នះ​លើ​ភ្នំពេញ​ក្រោន​នេះ​គ្រាន់​តែ​ជា​ការ​ឈ្នះ​នៅ​វគ្គ​ ៤៥​នាទី​ដំបូង​ ឬ​វគ្គ​ទី១​ ប៉ុណ្ណោះ​ទេ។​

– ​​លោកបន្តថាក្រុម​ទាំង​មូល​រីករាយ​ចំពោះ​ជ័យជម្នះ​មួយ​នេះ​ ប៉ុន្តែ​នៅ​តែ​ខំប្រឹង​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​ជើង​ទី២​ បន្ត​ទៀត​ ព្រោះ​បាល់ទាត់​អ្វីៗ​ក៏​អាច​កើក​ឡើង​បាន​ដែរ។​ សម្រាប់​ម្សិលមិញ​នេះ​បន្ទាប់​ពី​បញ្ចប់​នៅ​វគ្គ​ទី​១​ ​លោក​ក៏​មិន​មាន​អ្វី​កែប្រែ​ ឬ​ផ្លាស់ប្ដូរ​ច្រើន​នោះ​ទេ​គ្រាន់​តែ​លើក​ពី​កំហុសឆ្គង​របស់​ក្រុម​ហើយ​ព្យាយាម​បំបាត់​វា​ចោល​ និង​ផ្លាស់ប្ដូរ​ទីតាំង​របស់​កីឡាករ​មួយ​ចំនួន​ប៉ុណ្ណោះ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​មួយ​នេះ។​

– ក្រុមទាំងពីរ នឹងត្រូវជួបគ្នាជើងទី២ នាថ្ងៃទី១២ ខែមីនាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី៣ អាស៊ី ឆ្នាំ២០២៥/២៦ នេះ៕

 

 

You might like