អន្តរជាតិះ- រដ្ឋាភិបាលគុយបា បានឱ្យដឹងពីការបាញ់សម្លាប់មនុស្ស ៤ នាក់ដែលលួចបំពានដែនទឹកគុយបា ដោយប្រើទូកល្បឿនលឿនចុះបញ្ជីនៅសហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃគុយបា បានបញ្ជាក់ថា មនុស្សនៅលើទូកល្បឿនលឿន បានបើកការបាញ់ប្រហារលើនាវាឆ្មាំឆ្នេរសមុទ្រមួយគ្រឿងមុន ដែលព្យាយាមចូលទៅជិតពួកគេ។
– មនុស្សលើទូកបន្ថែមចំនួន ៦ នាក់រងរបួសនៅក្នុងហេតុការណ៍នេះ ដែលបានកើតឡើងនៅជិតកោះមួយនៅលើឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសគុយបា។
– យោងតាម លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សញ្ជាតិមនុស្សទាំងអស់នៅលើទូកនោះ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយសហរដ្ឋអាមេរិកនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការពិត។ លោក បន្តថា អាមេរិក កំពុងប្រមូលព័ត៌មានពិត ជុំវិញហេតុការណ៍ខាងលើនេះ។
– ទោះជាយ៉ាងណា លោក Rubio បានបន្ថែមថា ទូកនោះមិនបានដឹកមន្ត្រីរដ្ឋាភិបាលអាមេរិកនោះទេ។
– ដោយឡែក រដ្ឋាភិបាលគុយបា អះអាងថា ខ្លួនក៏មិនដឹងពីហេតុការណ៍នោះច្បាស់នៅឡើយទេ ហើយក៏មិនដឹងពីអត្តសញ្ញាណអ្នកដែលនៅលើទូកនោះដែរ ខណៈការស៊ើបអង្កេត កំពុងចាប់ផ្ដើម៕
