ឆ្មាំព្រំដែនសមុទ្រគុយបា បាញ់តដៃទូកល្បឿនលឿនដែលចុះបញ្ជីនៅអាមេរិក សម្លាប់មនុស្ស ៤នាក់

អន្តរជាតិះ- រដ្ឋាភិបាលគុយបា បានឱ្យដឹងពីការបាញ់សម្លាប់មនុស្ស ៤ នាក់ដែលលួចបំពានដែនទឹកគុយបា ដោយប្រើទូកល្បឿនលឿនចុះបញ្ជីនៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃគុយបា បានបញ្ជាក់ថា មនុស្សនៅលើទូកល្បឿនលឿន បានបើកការបាញ់ប្រហារលើនាវាឆ្មាំឆ្នេរសមុទ្រមួយគ្រឿងមុន ដែលព្យាយាមចូលទៅជិតពួកគេ។

– មនុស្សលើទូកបន្ថែមចំនួន ៦ នាក់រងរបួសនៅក្នុងហេតុការណ៍នេះ ដែលបានកើតឡើងនៅជិតកោះមួយនៅលើឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសគុយបា។

– យោងតាម លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សញ្ជាតិមនុស្សទាំងអស់នៅលើទូកនោះ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយសហរដ្ឋអាមេរិកនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការពិត។ លោក បន្តថា អាមេរិក កំពុងប្រមូលព័ត៌មានពិត ជុំវិញហេតុការណ៍ខាងលើនេះ។

– ទោះជាយ៉ាងណា លោក​ Rubio បាន​បន្ថែម​ថា ទូក​នោះ​មិន​បាន​ដឹក​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នោះទេ។

– ដោយឡែក រដ្ឋាភិបាល​គុយបា​ អះអាងថា ខ្លួន​ក៏មិន​ដឹង​ពី​ហេតុការណ៍នោះច្បាស់នៅឡើយទេ ហើយក៏មិនដឹងពីអត្តសញ្ញាណ​អ្នក​ដែល​នៅលើទូក​នោះ​ដែរ ខណៈការស៊ើបអង្កេត កំពុងចាប់ផ្ដើម៕

You might like