កីឡាះ- លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League) ២០២៥-២០២៦ នឹងរកឃើញជើងឯកនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះហើយ រវាងក្លឹបវិសាខា និងអាយអេសអាយ ដង្កោសែនជ័យ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្លឹបអាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយក្លឹបអឹមអូអាយកំពង់ដេវ៉ា នៅកីឡដ្ឋានអាយអេសអាយ ម៉ោង៨និង៣០នាទីព្រឹកថ្ងៃអាទិត្យ។ ដំណាលគ្នានេះដែរ ក្លឹបវិសាខាធ្វើដំណើរមកកាន់ទឹកដីភ្នំពេញក្រោន។ ក្រោយលេងបាន៩ប្រកួតម្នាក់ វិសាខា និងអាយអេសអាយ មាន២២ពិន្ទុដូចគ្នា។ ដើម្បីក្លាយជាម្ចាស់ពានកម្មវិធីនេះ វិសាខាត្រូវការឈ្នះភ្នំពេញក្រោន ហើយអាយអេសអាយ ស្មើ រឺចាញ់។ ផ្ទុយទៅវិញ បើអាយអេសអាយដង្កោសែនជ័យ ឈ្នះហើយវិសាខាចាញ់ រឺស្មើភ្នំពេញក្រោន នោះអាយអេសអាយក្លាយជាម្ចាស់ជើងឯក។
– សូមជម្រាបថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបង្កើតការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ ឆ្នាំ២០២៥/២៦នេះ មានរយៈពេល ៨ខែ ដោយដំណើរការចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៦ដោយមានក្លឹបចំនួន៦ ចូលរួមការប្រកួតរដូវកាល ២០២៥/២៦មាន៖ អាយ អេស អាយ ដង្កោសែនជ័យ, កណ្ដាល យូណាយធីត, ឡាយអ៊ិនឃីង, អឹម អូ អាយ កំពង់ដេវ៉ា, ភ្នំពេញក្រោន, និង វិសាខា៕
