លីគអភិវឌ្ឍន៍កម្ពុជា នឹងរកឃើញជើងឯកនៅចុងសប្ដាហ៍នេះហើយ

កីឡាះ- លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League) ២០២៥-២០២៦ នឹងរកឃើ​ញជើង​ឯកនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦នេះហើយ រវាងក្លឹបវិសាខា និងអាយអេសអាយ ដង្កោសែនជ័យ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ក្លឹបអាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយក្លឹបអឹមអូអាយកំពង់ដេវ៉ា នៅ​កីឡដ្ឋាន​អាយអេសអាយ ម៉ោង៨និង៣០នាទីព្រឹកថ្ងៃអាទិត្យ។ ដំណាលគ្នានេះដែរ ក្លឹប​វិសាខា​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដីភ្នំពេញក្រោន។ ក្រោយលេងបាន៩ប្រកួតម្នាក់ វិសាខា និងអាយអេសអាយ មាន២២ពិន្ទុដូចគ្នា។ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​កម្មវិធីនេះ វិសាខាត្រូវការឈ្នះភ្នំពេញក្រោន ហើយអាយអេសអាយ ស្មើ រឺចាញ់។ ផ្ទុយ​ទៅ​វិ​ញ បើអាយអេសអាយដង្កោសែនជ័យ ឈ្នះហើយវិសាខាចាញ់ រឺស្មើភ្នំពេញក្រោន នោះ​អាយ​អេស​អាយ​ក្លាយជាម្ចាស់ជើងឯក។

– ​សូមជម្រាបថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបង្កើតការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ ឆ្នាំ​២០២៥​/២៦នេះ មានរយៈពេល ៨ខែ ដោយដំណើរការចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់​ថ្ងៃ​ទី២២ ខែកុម្ភះ ឆ្នាំ២០២៦ដោយមានក្លឹបចំនួន៦ ចូលរួមការប្រកួតរដូវកាល ២០២៥​/២៦​មាន​៖ អាយ អេស អាយ ដង្កោសែនជ័យ, កណ្ដាល យូណាយធីត, ឡាយអ៊ិនឃីង, អឹម អូ អាយ កំពង់ដេវ៉ា, ភ្នំពេញក្រោន, និង វិសាខា៕

 

 

You might like