កីឡាះ- ការប្រកួតជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានឈានចូលសប្ដាហ៍ទី២១ មុនបញ្ចប់ការប្រកួតជុំទី២ ដើម្បីស្វែងរកក្រុមកំពូលទាំង ៦ ឆ្ពោះទៅរកឱកាសប្រជែងជើងឯក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការប្រកួតនៅថ្ងៃទី១៤ ខែកុម្ភៈនេះ គឺក្រុមណាហ្គាវើលដ៍ ទទួលភ្ញៀវ បឹងកេត នៅកីឡដ្ឋានខេត្តកំពង់ស្ពឺនៅវេលាម៉ោង ៦ ល្ងាច។ បឹងកេត ត្រូវការឈ្នះ ណាហ្គាវើលដ៍ ដើម្បីធានាខ្លួន ១០០ % នៅវគ្គ Top 6 ពីព្រោះពួកគេនៅតែមួយប្រកួតនេះ។ ប្រសិនបើចាញ់ ពួកគេនៅមានឱកាស ប៉ុន្តែត្រូវរង់ចាំមើលលទ្ធផលរបស់ក្រុមផ្សេងៗទៀត។ ចំណែក ណាហ្គាវើលដ៍ មាន ២៩ ពិន្ទុ ស្ថិតនៅលេខ ៦ ក្នុងតារាង បន្ទាប់ពីឆ្លងកាត់ ១៨ ប្រកួត គឺ ឈ្នះ ៨ ស្មើ ៥ និងចាញ់ ៥។ ពួកគេត្រូវការឈ្នះ បឹងកេត ដើម្បីបង្កើនភាគយកាន់តែច្រើនក្នុងការរក្សាខ្លួននៅ Top 6។ ផ្ទុយទៅវិញ ប្រសិនបើចាញ់ បឹងកេត ពួកគាត់ ត្រូវពឹងផ្អែកលើការប្រកួតចុងក្រោយជាមួយ ឡាយហ្វ ខេត្តព្រះសីហនុ និងលទ្ធផលរបស់ក្រុមផ្សេងៗ។
– ចំណែក១គូទៀត អង្គរថាយហ្គឺរ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតូ ម៉ោង៦ល្ងាច។ ការប្រកួតនេះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ត្រូវការឈ្នះចាំបាច់ដើម្បីរក្សាខ្លួនក្នុងតំបន់ Tpo6 ស្របពេល ភ្នំពេញក្រោន មានកន្លែងក្នុងតំបន់រួចជាស្រាច៕
