លីគកំពូលកម្ពុជា ​ល្ងាចនេះមាន២គូ ណាហ្គាវើលដ៍ ជួប​ បឹងកេត និង​ អង្គរ​ថាយហ្គឺរ​ ប៉ះ ភ្នំពេញក្រោន

កីឡាះ- ការប្រកួតជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានឈានចូលសប្ដាហ៍ទី២១ មុនបញ្ចប់ការប្រកួតជុំទី២ ​​ដើម្បីស្វែងរក​ក្រុម​កំពូល​ទាំង ៦ ឆ្ពោះ​ទៅ​រក​ឱកាស​ប្រជែង​ជើង​ឯក​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកួតនៅថ្ងៃទី១៤ ខែកុម្ភៈនេះ គឺក្រុមណាហ្គាវើលដ៍ ​ទទួលភ្ញៀវ បឹងកេត នៅកីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺនៅវេលា​ម៉ោង ៦ ល្ងាច។ បឹងកេត ត្រូវ​ការ​ឈ្នះ ណាហ្គាវើលដ៍ ដើម្បី​ធានា​​ខ្លួន ១០០ % នៅ​វគ្គ Top 6 ពី​ព្រោះ​ពួក​គេ​នៅ​តែ​មួយ​ប្រកួត​នេះ។ ប្រសិន​​បើ​ចាញ់ ពួក​គេ​នៅ​មាន​ឱកាស​ ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​របស់​ក្រុម​ផ្សេង​ៗ​ទៀត។ ចំណែក ណាហ្គាវើលដ៍ មាន ២៩ ពិន្ទុ ស្ថិត​នៅ​លេខ ៦ ក្នុង​តារាង បន្ទាប់​ពី​ឆ្លង​កាត់ ១៨ ប្រកួត គឺ ឈ្នះ ៨ ស្មើ ៥ និង​ចាញ់ ៥។ ពួក​គេ​ត្រូវ​ការ​ឈ្នះ បឹងកេត ដើម្បី​បង្កើន​ភាគ​យ​កាន់​តែ​ច្រើន​ក្នុង​ការ​រក្សា​ខ្លួន​នៅ Top 6។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ចាញ់ បឹងកេត ពួក​គាត់​ ត្រូវ​ពឹង​ផ្អែក​លើ​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ ឡាយហ្វ ខេត្ត​ព្រះសីហនុ និង​លទ្ធផល​របស់​ក្រុម​ផ្សេង​ៗ​។

– ចំណែក១គូទៀត អង្គរថាយហ្គឺរ​ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតូ​ ម៉ោង៦ល្ងាច។ ការប្រកួតនេះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ​ ត្រូវការឈ្នះចាំបាច់ដើម្បីរក្សាខ្លួនក្នុងតំបន់ ​Tpo6 ​ស្របពេល ភ្នំពេញក្រោន មានកន្លែងក្នុងតំបន់រួចជាស្រាច៕

 

 

You might like