ភ្នំពេញៈ ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឡើងវិញហើយ បន្ទាប់ពីសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍បន្តកើតមានគួរឱ្យព្រួយបារម្ភ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកានេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកបានឱ្យដឹងថា មនុស្សចំនួន៤៤នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ១២០នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ចំនួន៦៩ករណី ក្នុងរយៈពេលត្រឹមតែ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៥នេះ។
– លោកបានបញ្ជាក់ថា៖«ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ»។
– ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
– ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងមក ក្រោយពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយនឹងភាគីថៃ។
– លោកសុឃៈ បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ និងរងបួសជាច្រើននាក់ក្នុងរយៈពេល៧ថ្ងៃមុននេះ គឺមាននៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម និងខេត្តព្រៃវែង។
– ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់, ថ្ងៃទី១៨ មាន៧ករណី ស្លាប់១នាក់ របួស៩នាក់, ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់, ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់, ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់, ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់។
ខណៈគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតស្រាកស្រាន្ត អ្នកនាំពាក្យរងរូបនេះ បន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឫផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ។
– គ្រោះថ្នាក់កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកាបង្កឱ្យមានមនុស្សស្លាប់ច្រើនជាង គេ គឺរហូតដល់ទៅ១៩នាក់នៅទូទាំងប្រទេស។ ក្នុងនោះ ១៣នាក់ត្រូវបានរកឃើញស្លាប់នៅកន្លែងកើតុហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ ដែលបង្កឡើងដោយ ក្រុមហ៊ុន Virak Rithy Transport បន្ទាប់ពីអ្នកបើកបរងងុយដេក ហើយឡានធ្លាក់ចូលស្ពានអូរប្រសាទ៕
