កីឡាះ- ការប្រកួតបិទបញ្ចប់វគ្គចែកពូលពានរង្វាន់ AFC Challenge League 2025-2026 នឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីស្វែងរកក្រុមឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៅតំបន់អាស៊ីខាងកើត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅវេលាម៉ោង៧៖០០នាទីយប់នេះ ក្លឹបព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្លឹបជើងខ្លាំងរបស់ហ្វីលីពីន Manila Digger ដែលសំបូរទៅដោយកីឡាករបរទេស នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈក្រុមទាំងពីរមានកៅអីរួចជាស្រេចហើយឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយ គ្រាន់តែនេះជាការប្រកួតដើម្បីកាត់សេចក្ដីដណ្តើមយកលេខ១ ក្នុងពូល។
– ចំណែកក្លឹបភ្នំពេញក្រោន ត្រូវការឈ្នះឬក៏ស្មើទៅលើក្លឹប Tainan City របស់តៃវ៉ាន់ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ខណៈការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង៣រសៀល នៅកីឡដ្ឋាន Indomilk Arena ប្រទេសឥណ្ឌូណេស៊ី ដោយមានផ្សាយផ្ទាល់លើ Channel YouTube ” The AFC Hub “៕
