ភ្នំពេញះ – កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចរថយន្ដរបស់ពលរដ្ឋមួយគ្រឿងបានសម្រេចក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះលេខ៥៥ ផ្លូវ១៣ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឱ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៥៥ ផ្លូវ១៣ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជាង ហុក សែ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ករណីនេះជនសង្ស័យធ្លាប់ជួលរថយន្ដពីម្ចាស់រថយន្ដរងគ្រោះជិះក្នុងរយៈពេលខ្លី ហើយបានលួចចម្លងសោទុក លុះមកដល់វេលាម៉ោង០២និង២៣នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ជនសង្ស័យមកធ្វើសកម្មភាពលួចយករថយន្ដនៅពេលម្ចាស់រថយន្ដទុករថយន្ដចោលនៅខាងក្រៅផ្ទះក្នុងបុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស យកទៅបាត់។
– កម្លាំងជំនាញបានដកហូតវត្ថុតាងរថយន្តម៉ាក Highlander ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BJ-5909 (ផ្លាកលេខក្លែងក្លាយ) មានលេខតួ JTEGD21A430053497 លេខម៉ាស៊ីន 2AZ0981018 ចំនួន ០១គ្រឿង និងផ្លាកលេខរថយន្ត ភ្នំពេញ 2S-2757 ចំនួន ០២សន្លឹក ជាផ្លាកលេខដើមរបស់រថយន្តជនរងគ្រោះ។ លោកវរសេនីយ៍ទោ ជាង ហុក សែ បញ្ជាក់ថា ករណីនេះនៅពេលកម្លាំងបញ្ចប់នីតិវិធីរួចរាល់ នឹងរៀបចំផ្ទៀងផ្ទាត់ឯកសាច្បាប់ដើមជាមួយម្ចាស់រថយន្ដដើម្បីប្រគល់ឲ្យម្ចាស់ដើមវិញ៕
