ចិន​ ប្រឆាំងដាច់ខាត​ លើ​ការ​លក់អាវុធ​របស់​អាមេរិក ក្រោយ​តៃវ៉ាន់ទទួល​បានយន្តហោះ​ចម្បាំង F-16V ២គ្រឿង

អន្តរជាតិះ – ប្រទេស​ចិនបានបញ្ជាក់ជាថ្មីការប្រឆាំងរបស់ខ្លួន​ ចំពោះការលក់​អាវុធទៅ​ឱ្យកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុង​តៃប៉ិបានទទួលយន្តហោះ​ចម្បាំង F-16V Block 70 ចំនួន ២គ្រឿងដំបូង ក្នុងចំណោមយន្ត​ហោះសរុប ៦៦គ្រឿងពី​សហរដ្ឋអាមេរិក។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៦ ។

– អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោក Guo Jiakun បានថ្លែងក្នុង​សេចក្តីថ្លែងការណ៍​ជាលាយលក្ខណ៍អក្សរមួយ​កាលពីយប់ថ្ងៃអង្គារ​ ថា៖ «​ជំហររបស់ចិន​គឺច្បាស់លាស់។ យើងនៅតែប្រឆាំងយ៉ាងដាច់​អហង្ការ​ ចំពោះការលក់អាវុធរបស់​សហរដ្ឋអាមេរិកទៅឱ្យតំបន់តៃវ៉ាន់​របស់​ចិន»។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យន្តហោះទាំង ២គ្រឿង​នោះ​បានមកដល់​មូលដ្ឋានទ័ពអាកាស ​Chihhang ភាគខាងកើត​តំបន់ Taitung កាលពីថ្ងៃសុក្រ ទី២ ខែតុលា បន្ទាប់ពី​បានហោះ​ចេញពីកោះហាវ៉ៃ និងបានឈប់​សម្រាកនៅកោះ Guam​ ។

– ការលក់យន្ត​ហោះ F-16V ចំនួន ៦៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធ​នានា ត្រូវបានអនុម័តដោយ​សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩ ក្នុងតម្លៃប្រហែល ៨​ប៊ី​លានដុល្លារ។

– លោក Guo បន្ថែមថា៖ «បញ្ហា​តៃវ៉ាន់គឺជាកិច្ចការ​ផ្ទៃក្នុងរបស់ចិន។ ការដោះស្រាយបញ្ហា​កោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់​ចិន ដែលមិន​អនុញ្ញាតឱ្យមាន​ការជ្រៀតជ្រែក​ពីខាង​ក្រៅឡើយ។ ភាគីអាមេរិក​ចាំបាច់​ត្រូវអនុវត្តតាមការឯកភាពគ្នាសំខាន់ៗដែល​សម្រេចបាន​ ក្នុង​ជំនួប​កម្រិតកំពូលរវាងប្រធានាធិបតី​ទាំងពីរ គោរពតាមគោល​ការណ៍ «ចិនតែមួយ» និងសេចក្តីថ្លែងការណ៍រួមទាំង​បី​រវាងចិន និងអាមេរិក ព្រមទាំងប្រព្រឹត្ត​ដោយប្រុងប្រយ័ត្ន​ ចំពោះបញ្ហាកោះតៃវ៉ាន់»។

– លោក Guo ​បាន​លើក​ឡើង​បែបនេះ ពេលត្រូវបានសួរអំពី​ការយល់​ឃើញរបស់មន្ត្រីអាមេរិក​លើក​ឡើង​ថា លទ្ធភាពដែលចិននឹងឈ្លានពាន​តៃវ៉ាន់មុនឆ្នាំ២០២៨៕

You might like