ទឹកតែមានគុណប្រយោជន៍ច្រើន ប៉ុន្តែបើទទួលទានលើសកំណត់នឹងមានផលប៉ះពាល់៥យ៉ាង

សុខភាព៖ តែ ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ពេញនិយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​រាងកាយ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ល្អ​ៗ​​នៃ​ការ​ទទួលទាន​តែ​ មាន​ដូចជា ​ជួយ​​ការពារ​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ​ជួយ​ឱ្យ​​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់ ​ប៉ុន្តែបើញំុច្រើនពេកអាចនាំផលប៉ះពាល់ដល់រាងកាយ៥យ៉ាង ដែលអង្គភាពសារព័ត៌មាន SBM News នឹងលើកមកជម្រាបជូនលោកអ្នកនាងបានជ្រាប..។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.ចាល់​អាស៊ីដ៖ នៅពេលទទួលទានទឹកតែច្រើនជ្រុល ប្រឈម​នឹង​អាការមួយ​ចំនួន​ ដូចជា​ចង្អោរ ឬ​ចាល់​អាស៊ីដ​។ កត្តា​នេះដោយ​សារ​ តែ ​មាន​ផ្ទុក​​សារធាតុ​ tannins ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។

២.កង្វះ​ជាតិ​ទឹក៖ ទោះតែដាក់ក្នុងទឹក ប៉ុន្តែការទទួល​ច្រើន​ជាងទឹកធម្មតានោះ​អាច​បណ្ដាល​ឱ្យជួប​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្ដៅ​តែ​ម្តង។

៣.មាន​បញ្ហាមាត់​ធ្មេញ៖ ចំពោះ​ទឹក​តែជា​ពិសេស ​តែ​ខ្មៅ អាច​បន្សល់​ស្នាម​ប្រឡាក់​នៅ​ជាប់​ធ្មេញ។ ជាង​នេះ​ទៅ​ទៀត​ ការ​ទទួលទានតែ​ ក្នុង​កម្រិត​ខ្ពស់​ក៏​អាច​នាំ​ឱ្យ​មាន​កំណក​កំបោរ​ និង​ពុក​ធ្មេញផង​ដែរ។ ដូច្នេះ​ យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​ការ​បរិភោគតែ​ទើប​ជា​ការ​ប្រសើរ។

៤.រំខាន​ដំណេក៖ តែ ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ដំណេក​ និង​ធ្វើ​ឱ្យ​បញ្ចេញ​អ័រម៉ូនស្ត្រេសទៅ​ក្នុង​រាងកាយ​ ប្រសិនបើ​​ញ៉ាំ​លើស​កម្រិត។

៥.រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក៖ សារធាតុ ​tannins​ នៅ​ក្នុង​ទឹក​តែ អាច​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ។ ក្នុង​ករណី​ដែល​​ញ៉ាំទឹក​តែ​ច្រើន​ពេក នឹង​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​ខ្វះជាតិដែក៕
ដកស្រង់ពី៖ hello គ្រូពេទ្យ

You might like