សុខភាព៖ តែ ជាភេសជ្ជៈមួយប្រភេទពេញនិយមខ្លាំងនៅទូទាំងពិភពលោក ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយថែមទៀតផង។ អត្ថប្រយោជន៍ល្អៗនៃការទទួលទានតែ មានដូចជា ជួយការពាររាងកាយពីការបំផ្លាញដោយពពួករ៉ាឌីកាល់សេរី ជួយឱ្យផ្ចង់អារម្មណ៍បានល្អ និងមានភាពស្វាហាប់ ប៉ុន្តែបើញំុច្រើនពេកអាចនាំផលប៉ះពាល់ដល់រាងកាយ៥យ៉ាង ដែលអង្គភាពសារព័ត៌មាន SBM News នឹងលើកមកជម្រាបជូនលោកអ្នកនាងបានជ្រាប..។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.ចាល់អាស៊ីដ៖ នៅពេលទទួលទានទឹកតែច្រើនជ្រុល ប្រឈមនឹងអាការមួយចំនួន ដូចជាចង្អោរ ឬចាល់អាស៊ីដ។ កត្តានេះដោយសារ តែ មានផ្ទុកសារធាតុ tannins ដែលរំខានដល់ប្រព័ន្ធរំលាយអាហារ។
២.កង្វះជាតិទឹក៖ ទោះតែដាក់ក្នុងទឹក ប៉ុន្តែការទទួលច្រើនជាងទឹកធម្មតានោះអាចបណ្ដាលឱ្យជួបបញ្ហាកង្វះជាតិទឹកក្នុងរាងកាយ ជាពិសេសនៅរដូវក្ដៅតែម្តង។
៣.មានបញ្ហាមាត់ធ្មេញ៖ ចំពោះទឹកតែជាពិសេស តែខ្មៅ អាចបន្សល់ស្នាមប្រឡាក់នៅជាប់ធ្មេញ។ ជាងនេះទៅទៀត ការទទួលទានតែ ក្នុងកម្រិតខ្ពស់ក៏អាចនាំឱ្យមានកំណកកំបោរ និងពុកធ្មេញផងដែរ។ ដូច្នេះ យើងចាំបាច់ត្រូវកាត់បន្ថយការបរិភោគតែទើបជាការប្រសើរ។

៤.រំខានដំណេក៖ តែ ផ្ទុកទៅដោយជាតិកាហ្វេអ៊ីន ទើបភេសជ្ជៈមួយប្រភេទនេះ អាចប៉ះពាល់ដល់ដំណេក និងធ្វើឱ្យបញ្ចេញអ័រម៉ូនស្ត្រេសទៅក្នុងរាងកាយ ប្រសិនបើញ៉ាំលើសកម្រិត។
៥.រំខានដល់ការស្រូបយកជាតិដែក៖ សារធាតុ tannins នៅក្នុងទឹកតែ អាចរារាំងដល់ការស្រូបយកជាតិដែកទៅក្នុងរាងកាយ។ ក្នុងករណីដែលញ៉ាំទឹកតែច្រើនពេក នឹងអាចបណ្ដាលឱ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក៕
ដកស្រង់ពី៖ hello គ្រូពេទ្យ
