បើចង់បានមុខស្អាតគ្មានមុន កុំសាងរឿងទាំង៦នេះ

សុខភាព៖ អ្នកដែលមានស្បែក​មុខ​​មាន​[មុន​]ច្រើន ពិបាក​ក្នុង​ការ​ថែ​ទាំ ​ពេលខ្លះខំព្យាយាម​ប្ដូរ​ផលិត​ផល​ច្រើន ​ក៏[មុន​​]មិន​ព្រម​បាត់​​សោះ មានតែកើនទ្បើងថែម។ ទាំងនេះមិនមែនមកពីផលិត​ផល​ដែល​ប្រើ​មិនល្អទ្បើយ ជួន​កាល​មក​ពី​យើង​ខ្លួន​ឯង​មិន​ចេះ​តិចនិក ​ក្នុងការថែទាំមុខដែលមាន​​មុន​ឱ្យ​ត្រឹម​ត្រូវ ចេះ​តែ​ប្រើ​តាម​គេ​តាម​ឯង។ ចំពោះកំហុសដែលធ្វើឱ្យមុខកាន់តែមានបញ្ហាលើសដើមនោះ ដោយសារទម្លាប់មិនល្អទាំង៦ ដែលមានដូចខាងក្រោមនេះ..។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.ប្រើ​តិចនិក​លាង​មុខ​ខុស៖ ការ​លុប​មុខ​សម្រាប់​ស្បែក​មុខ​មាន​មុន​ មិន​មែន​ដូច​អ្នក​ដែល​មាន​មុខ​ធម្មតា​ទេ។ កំហុស​មួយ​ដែល​អ្នកមួយចំនួនតែង​ធ្វើ​នោះ ​គឺ​ជ្រើស​រើស​សាប៊ូ​លាង​មុខ​ខុស បង្ក​ឱ្យ​មុន​កាន់​តែ​ឡើង មុខ​កាន់​តែ​មាន​បញ្ហា​។ ចំពោះ​​អ្នកមាន​មុន​ច្រើនខ្លះប្រហែល​ប្រើសាប៊ូដែល​មាន​សារធាតុ​កម្ចាត់​មុន​ហើយ ​​ប៉ុន្តែ​នៅមាន​មុន​ទៀតអាច​ដោយ​សារ​​ឆាប់​លាង​ចេញ​ពេក។ មួយ​វិញ​ទៀត អាចលាង​សាប៊ូ​​ចេញមិនបាន​ស្អាតធ្វើឱ្យសមាសធាតុ​សម្អាត​ជាប់​លើ​មុខ បង្ក​ឱ្យ​ស្បែក​ស្ងួតងាយ​កើត​មុនថែមទៀត។ យកល្អបន្ទាប់​ពី​លាង​មុខត្រូវជូត​មុខ​ ហើយ ​​លាប​គ្រីម​ផ្ដល់​សំណើម​ភ្លាមៗកុំ​ទុក​ឱ្យ​មុខ​ស្ងួត​ខ្លាំង​។

២.ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់​ខ្លាំង៖ ពេល​មុខ​មាន​មុន អ្នកមួយចំនួន​និយម​ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់ ដូចជាម៉្សៅ​លាយ ឬ​ស្ក្រាប់​មុខ ​ដែល​គិតថា អាចជួយ​សម្អាត​រន្ធ​ញើស តែពេលខ្លះអាច​ធ្វើ​ឱ្យ​កើត​មុន​លើស​ដើម។ ដូច្នេះ ​ត្រូវ​ជ្រើស​យក​ផលិត​ផល​ប្រើ ឱ្យត្រូវ​នឹង​ស្បែក​មុខ បើ​​ប្រើ​ស្ក្រាប់​ផ្ដេសផ្ដាស វា​អាច​រំខាន​ដល់​ស្បែក​មុខ ឬ​ធ្វើ​ឱ្យ​ខូច​ស្បែក​មុខ។៣.ប្រើ​ថ្នាំ​លាប​មុន​តិច ឬ​ច្រើន​ពេក៖ ស្បែក​​មាន​រន្ធ​ញើស​ច្រើន វា​អាច​កើត​មុន​កន្លែង​ណា​ក៏​បាន បើ​លាប​តែ​នៅ​លើ​កន្លែង​មាន​មុន កន្លែង​ក្បែរ​នោះ​អាច​កើត​មុន​ម្ដង ប៉ុន្តែ​បើ​​ប្រើ​ច្រើន​ពេកលាប​ពេញ​មុខ វា​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួតផ្ដល់​ផល​រំខានឡើង​ក្រហម របក​ស្បែក ឬ​កាន់​តែ​ធ្វើ​ឱ្យ​មុន​កើន​ឡើង ដូច្នេះគួរមើលការណែនាំក្នុងការប្រើប្រាស់ឱ្យបានត្រូវ តាមក្បួនខ្នាតមិនចេះតែលាបតាមតែនឹកឃើញទ្បើយ នាំឱ្យមុខកាន់តែយ៉ាប់លើសដើម។

 ៤.ប្រើ​តែ​ទឹក​ជូត​ Make up៖ ទឹក​ជូត​គ្រឿង​សម្អាង​ចេញ​ពី​មុខ ​មាន​សមាសធាតុ​សម្អាត​ស្បែក​បាន​ល្អ ហើយ​ទឹក​ជូត​ខ្លះអាច​ប្រើ​បាន​ដោយ​មិន​ចាំ​បាច់​លាង​មុខ​តាម​ក្រោយ តែទោះ​យ៉ាង​នេះ​ ទឹក​ជូត​គ្រឿង​សម្អាងគ្រាន់​តែ​ជូតបាន​នៅ​លើ​ផ្ទៃ​មុខប៉ុណ្ណោះ តែ​វា​មិន​អាច​សម្អាត​ធូលី ប្រេង កប់​ជ្រៅ​ក្នុង​រន្ធ​ញើស​​បាន​ទេ ត្រូវតែលាងសម្អាតមុខជាមួយសាប៊ូបន្ថែមទៀតទើបមុខមិនកើតមុន។៥.ការ​ប្រើ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃច្រើន ឬ​​តិច​​ពេក៖ ការលាបគ្រីម​ការពារ​កម្ដៅ​ថ្ងៃ ចាំ​បាច់​ក្នុង​ការពារ​ស្បែក​​ពី​ពន្លឺ ​UV និង​អាច​កាត់​បន្ថយ​មហារីក​ស្បែក​ ប៉ុន្តែបើលាប​ច្រើន​ពេកបង្ក​ឱ្យ​​រន្ធញើសមិន​អាច​ឱ្យស្បែក​ដក​ដង្ហើម​បាន។ ចំពោះការ​លាបគ្រីម​ការពារ​កម្ដៅ​ថ្ងៃ​តិចៗ​មិន​សព្វ​មុខ ក៏ធ្វើ​ឱ្យមុខ​ងាយ​នឹង​ខូច​ខាត​ដោយ​សារ ​កម្ដៅ​ថ្ងៃអាច​បណ្ដាល​ឱ្យស្បែក​ស្ងួត និង​កើត​មុន​បាន។

 ៦.កេះ ឬ​ញិច​មុន៖ [មុន​ទុំ]​មិន​ទាន់​ទេ រពឹស​ដៃ​កេះ ឬ​ញិចចេញ​ហើយ​ ការ​ធ្វើ​បែប​នេះ​អាច​ឱ្យបាក់តេរី​រាលដាល បណ្ដាលឱ្យមុន​កាន់​តែ​កើន​ឡើង ហើយការ​ញិច​មុន​ដែល​មិន​ទាន់​ទុំ វា​ធ្វើឱ្យមុខទ្បើង​ប្រេង និង​បាក់តេរី​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្បែក។ ហាមដាច់ខាតធ្វើបែបនេះ បើមិនចង់ឱ្យមុខកាន់តែមានបញ្ហាជាងមុន៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

You might like