សុខភាព៖ អ្នកដែលមានស្បែកមុខមាន[មុន]ច្រើន ពិបាកក្នុងការថែទាំ ពេលខ្លះខំព្យាយាមប្ដូរផលិតផលច្រើន ក៏[មុន]មិនព្រមបាត់សោះ មានតែកើនទ្បើងថែម។ ទាំងនេះមិនមែនមកពីផលិតផលដែលប្រើមិនល្អទ្បើយ ជួនកាលមកពីយើងខ្លួនឯងមិនចេះតិចនិក ក្នុងការថែទាំមុខដែលមានមុនឱ្យត្រឹមត្រូវ ចេះតែប្រើតាមគេតាមឯង។ ចំពោះកំហុសដែលធ្វើឱ្យមុខកាន់តែមានបញ្ហាលើសដើមនោះ ដោយសារទម្លាប់មិនល្អទាំង៦ ដែលមានដូចខាងក្រោមនេះ..។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.ប្រើតិចនិកលាងមុខខុស៖ ការលុបមុខសម្រាប់ស្បែកមុខមានមុន មិនមែនដូចអ្នកដែលមានមុខធម្មតាទេ។ កំហុសមួយដែលអ្នកមួយចំនួនតែងធ្វើនោះ គឺជ្រើសរើសសាប៊ូលាងមុខខុស បង្កឱ្យមុនកាន់តែឡើង មុខកាន់តែមានបញ្ហា។ ចំពោះអ្នកមានមុនច្រើនខ្លះប្រហែលប្រើសាប៊ូដែលមានសារធាតុកម្ចាត់មុនហើយ ប៉ុន្តែនៅមានមុនទៀតអាចដោយសារឆាប់លាងចេញពេក។ មួយវិញទៀត អាចលាងសាប៊ូចេញមិនបានស្អាតធ្វើឱ្យសមាសធាតុសម្អាតជាប់លើមុខ បង្កឱ្យស្បែកស្ងួតងាយកើតមុនថែមទៀត។ យកល្អបន្ទាប់ពីលាងមុខត្រូវជូតមុខ ហើយ លាបគ្រីមផ្ដល់សំណើមភ្លាមៗកុំទុកឱ្យមុខស្ងួតខ្លាំង។
២.ប្រើផលិតផលមានជាតិកាត់ខ្លាំង៖ ពេលមុខមានមុន អ្នកមួយចំនួននិយមប្រើផលិតផលមានជាតិកាត់ ដូចជាម៉្សៅលាយ ឬស្ក្រាប់មុខ ដែលគិតថា អាចជួយសម្អាតរន្ធញើស តែពេលខ្លះអាចធ្វើឱ្យកើតមុនលើសដើម។ ដូច្នេះ ត្រូវជ្រើសយកផលិតផលប្រើ ឱ្យត្រូវនឹងស្បែកមុខ បើប្រើស្ក្រាប់ផ្ដេសផ្ដាស វាអាចរំខានដល់ស្បែកមុខ ឬធ្វើឱ្យខូចស្បែកមុខ។
៣.ប្រើថ្នាំលាបមុនតិច ឬច្រើនពេក៖ ស្បែកមានរន្ធញើសច្រើន វាអាចកើតមុនកន្លែងណាក៏បាន បើលាបតែនៅលើកន្លែងមានមុន កន្លែងក្បែរនោះអាចកើតមុនម្ដង ប៉ុន្តែបើប្រើច្រើនពេកលាបពេញមុខ វាអាចធ្វើឱ្យស្បែកស្ងួតផ្ដល់ផលរំខានឡើងក្រហម របកស្បែក ឬកាន់តែធ្វើឱ្យមុនកើនឡើង ដូច្នេះគួរមើលការណែនាំក្នុងការប្រើប្រាស់ឱ្យបានត្រូវ តាមក្បួនខ្នាតមិនចេះតែលាបតាមតែនឹកឃើញទ្បើយ នាំឱ្យមុខកាន់តែយ៉ាប់លើសដើម។
៤.ប្រើតែទឹកជូត Make up៖ ទឹកជូតគ្រឿងសម្អាងចេញពីមុខ មានសមាសធាតុសម្អាតស្បែកបានល្អ ហើយទឹកជូតខ្លះអាចប្រើបានដោយមិនចាំបាច់លាងមុខតាមក្រោយ តែទោះយ៉ាងនេះ ទឹកជូតគ្រឿងសម្អាងគ្រាន់តែជូតបាននៅលើផ្ទៃមុខប៉ុណ្ណោះ តែវាមិនអាចសម្អាតធូលី ប្រេង កប់ជ្រៅក្នុងរន្ធញើសបានទេ ត្រូវតែលាងសម្អាតមុខជាមួយសាប៊ូបន្ថែមទៀតទើបមុខមិនកើតមុន។៥.ការប្រើគ្រីមការពារកម្ដៅថ្ងៃច្រើន ឬតិចពេក៖ ការលាបគ្រីមការពារកម្ដៅថ្ងៃ ចាំបាច់ក្នុងការពារស្បែកពីពន្លឺ UV និងអាចកាត់បន្ថយមហារីកស្បែក ប៉ុន្តែបើលាបច្រើនពេកបង្កឱ្យរន្ធញើសមិនអាចឱ្យស្បែកដកដង្ហើមបាន។ ចំពោះការលាបគ្រីមការពារកម្ដៅថ្ងៃតិចៗមិនសព្វមុខ ក៏ធ្វើឱ្យមុខងាយនឹងខូចខាតដោយសារ កម្ដៅថ្ងៃអាចបណ្ដាលឱ្យស្បែកស្ងួត និងកើតមុនបាន។
៦.កេះ ឬញិចមុន៖ [មុនទុំ]មិនទាន់ទេ រពឹសដៃកេះ ឬញិចចេញហើយ ការធ្វើបែបនេះអាចឱ្យបាក់តេរីរាលដាល បណ្ដាលឱ្យមុនកាន់តែកើនឡើង ហើយការញិចមុនដែលមិនទាន់ទុំ វាធ្វើឱ្យមុខទ្បើងប្រេង និងបាក់តេរីចូលកាន់តែជ្រៅទៅក្នុងស្បែក។ ហាមដាច់ខាតធ្វើបែបនេះ បើមិនចង់ឱ្យមុខកាន់តែមានបញ្ហាជាងមុន៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ
