សុខភាព៖ ក្នុងចំណោមវិធីថែរក្សាប្រព័ន្ធផ្លូវដង្ហើមឱ្យបានល្អ អាហារក៏ជាចំណែកមួយសំខាន់ក្នុងការថែទាំសុខភាពផ្លូវដង្ហើមដែរ ហើយអាហារដែលជួយប្រព័ន្ធផ្លូវដង្ហើមឱ្យមានសុខភាពល្អនោះ គឺមាន៥ប្រភេទ..។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១.ត្រីសាល់ម៉ុន៖ ត្រីសាល់ម៉ុន ពោរពេញទៅដោយ អាស៊ីដអាមីណូ ដែលរាងកាយប្រើដើម្បីបង្កើតប្រូតេអ៊ីន សម្រាប់ស្រូបយកសារធាតុចិញ្ចឹម និងជួសជុលជាលិការាងកាយផ្សេងៗ។ សារធាតុចិញ្ចឹមសំខាន់ពីរទៀត សម្រាប់សុខភាពសួតដែលត្រីសាល់ម៉ុនមាន គឺអាស៊ីដខ្លាញ់អូមេហ្គា៣ និងវីតាមីន D។
២.ឆៃថាវក្រហម (Beetroot)៖ ឆៃថាវក្រហម សម្បូរទៅដោយនីត្រាតដែលផ្តល់អត្ថប្រយោជន៍ដល់មុខងារសួត។ នីត្រាត ជួយបន្ធូរសរសៃឈាម កាត់បន្ថយសម្ពាធឈាម និងបង្កើនប្រសិទ្ធភាពស្រូបយកអុកស៊ីសែន។ លើសពីនេះ ឆៃថាវក្រហម ផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលទាំងអស់នេះចាំបាច់សម្រាប់សុខភាពសួត។
៣.ផ្លែប៉ោម៖ ការទទួលទានផ្លែប៉ោមជាប្រចាំ អាចជួយពង្រឹងមុខងារដំណើរសុខភាពសួត។ ផ្លែប៉ោម ជួយដល់ការថយចុះហានិភ័យនៃជំងឺហឺត និងមហារីកសួត ព្រោះមកពីការប្រមូលផ្តុំសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ រួមទាំងសារជាតិ flavonoids និងវីតាមីន C នៅក្នុងផ្លែប៉ោម។
៤.ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ ស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការបរិភោគ ប៉េងប៉ោះ ឬប្រើផលិតផលប៉េងបោះ ត្រូវបានបង្ហាញថា អាចកាត់បន្ថយការរលាកផ្លូវដង្ហើមចំពោះអ្នកជំងឺហឺត និងធ្វើឱ្យប្រសើរឡើងនូវមុខងារសួតចំពោះអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ។
៥.ស្ពៃក្ដោបស្វាយ៖ ស្ពៃក្តោបស្វាយ ជាប្រភពសម្បូរទៅដោយជាតិ Anthocyanins ។ ការទទួលទានសារធាតុ Anthocyanin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះមុខងារសួត។ លើសពីនេះ ស្ពៃក្តោបមានផ្ទុកទៅដោយជាតិសរសៃច្រើន។ តាមការសិក្សាបង្ហាញថា អ្នកដែលទទួលទានជាតិសរសៃច្រើនជួយដល់សួតល្អ ជាងអ្នកបរិភោគជាតិសរសៃទាប៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

