ចង់បានផ្លូវដង្ហើមមានសុខភាពល្អ កុំរំលងអាហារទាំង៥នេះ

សុខភាព៖ ក្នុង​ចំណោម​វិធី​ថែ​រក្សា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឱ្យ​បាន​ល្អ អាហារ​ក៏​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ដង្ហើម​ដែរ ហើយ​អាហារ​​ដែលជួយ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឱ្យមាន​សុខភាព​ល្អនោះ គឺមាន៥ប្រភេទ..។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.ត្រីសាល់ម៉ុន៖ ត្រីសាល់ម៉ុន ពោរពេញ​ទៅ​ដោយ​ អាស៊ីដ​អាមីណូ ​ដែល​រាងកាយ​ប្រើ​ដើម្បី​បង្កើត​ប្រូតេអ៊ីន សម្រាប់​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ជួស​ជុល​ជាលិកា​រាងកាយ​ផ្សេងៗ។ សារធាតុ​ចិញ្ចឹម​សំខាន់​ពីរ​ទៀត សម្រាប់​សុខភាព​សួត​ដែល​ត្រី​សាល់ម៉ុនមាន​ គឺ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​វីតាមីន D។២.ឆៃថាវ​ក្រហម (Beetroot)៖ ឆៃថាវ​ក្រហម សម្បូរ​ទៅ​ដោយ​នីត្រាត​ដែល​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​មុខងារ​សួត​។ នីត្រាត ជួយ​បន្ធូរ​សរសៃ​ឈាម កាត់​បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​ប្រសិទ្ធ​ភាព​ស្រូប​យក​អុក​ស៊ី​សែន។ លើសពីនេះ ឆៃថាវ​ក្រហម ផ្ទុក​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម carotenoid ដែល​ទាំង​អស់​នេះ​ចាំ​បាច់​សម្រាប់​សុខភាព​សួត។៣.ផ្លែប៉ោម៖ ការ​ទទួលទាន​ផ្លែ​ប៉ោមជា​ប្រចាំ​ អាច​ជួយ​ពង្រឹង​មុខងារ​ដំណើរ​សុខភាព​សួត​។ ផ្លែ​ប៉ោម ជួយដល់ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ហឺត និង​មហារីក​សួត​ ព្រោះមក​ពី​ការ​ប្រមូល​ផ្តុំ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ រួម​ទាំង​សារជាតិ flavonoids និង​វីតាមីន C នៅ​ក្នុង​ផ្លែ​ប៉ោម​។ ៤.ប៉េងប៉ោះ៖ ផ្លែ​ប៉េងប៉ោះ ស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការ​បរិភោគ ប៉េងប៉ោះ ឬ​ប្រើ​ផលិតផល​ប៉េង​បោះ ត្រូវ​បាន​បង្ហាញ​ថា អាច​កាត់​បន្ថយ​ការ​រលាក​ផ្លូវ​ដង្ហើម​ចំពោះ​អ្នក​ជំងឺ​ហឺត និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មុខ​ងារ​សួត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ។ ៥​.ស្ពៃ​ក្ដោប​ស្វាយ៖ ស្ពៃក្តោប​ស្វាយ ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ជាតិ Anthocyanins ។ ការ​ទទួល​ទាន​សារធាតុ Anthocyanin ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ថយ​ចុះ​មុខងារ​សួត។ លើសពី​នេះ ស្ពៃក្តោប​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន។ តាមការ​សិក្សា​បង្ហាញ​ថា អ្នក​ដែល​ទទួលទានជាតិ​សរសៃ​ច្រើន​ជួយដល់សួត​ល្អ​ ជាង​អ្នក​បរិភោគជាតិ​សរសៃ​ទាប៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

You might like