Update: រថយន្តសង្គ្រោះបន្ទាន់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់​ ១នាក់​ រងរបួសធ្ងន់​ ៥នាក់ លើផ្លូវល្បឿនលឿន!

កំពង់ស្ពឺ៖​- នា យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២​០២៥​រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យមួយក្នុងខេត្តព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេល ធ្វើដំណើរដឹកអ្នកជម្ងឺចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍នេះកើតឡើងនៅចំណុច PK 70+400 ស្ថិតនៅភូមិពាមទង់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួ​ច ខេត្តកំពង់ស្ពឺ ។

– ករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ដគ្រឿ​ង ម៉ាក​ HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ​ រដ្ឋ12 2-1​4​79 អ្នកបើកបរមិ​នស្គាល់អត្តសញ្ញា​ណ​ (រត់គេ​ចខ្លួនក្រោយកេីតហេតុ) ក្នុងរថយន្ដ​មានអ្នករួមដំណើរចំនួន​៦​នាក់​ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ៣៣ឆ្នាំ (​ស្លាប់ក្រោ​យប​ញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំ​ពង់ស្ពឺ)​

– ហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យរថយន្ដ​ ម៉ាក​ H​YUNDAI ST​AR​E​X​ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ​ ក៏​ព្រោះតែរថយន្ដខាងមុខមិនមានសញ្ញាភ្លេីងបំភ្លឺអ្វីដែលអាចជាកត្ដា​ប​ញ្រ្ចៀ​សគ្រោះថ្នាក់​បាន មេឃងងឹ​ត​លាយឡំភ្លៀងធ្លាក់​ធ្វេីអោយការ​បេីកបរមានការលំបាកក្នុការគ្រប់គ្រងស្ថា​ន​ការណ៍បាន​ ។

 

 

You might like