កំពង់ស្ពឺ៖- នា យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យមួយក្នុងខេត្តព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេល ធ្វើដំណើរដឹកអ្នកជម្ងឺចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍នេះកើតឡើងនៅចំណុច PK 70+400 ស្ថិតនៅភូមិពាមទង់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

– ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដគ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ12 2-1479 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយកេីតហេតុ) ក្នុងរថយន្ដមានអ្នករួមដំណើរចំនួន៦នាក់ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ៣៣ឆ្នាំ (ស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ)
– ហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យរថយន្ដ ម៉ាក HYUNDAI STAREX ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែរថយន្ដខាងមុខមិនមានសញ្ញាភ្លេីងបំភ្លឺអ្វីដែលអាចជាកត្ដាបញ្រ្ចៀសគ្រោះថ្នាក់បាន មេឃងងឹតលាយឡំភ្លៀងធ្លាក់ធ្វេីអោយការបេីកបរមានការលំបាកក្នុការគ្រប់គ្រងស្ថានការណ៍បាន ។

