ប្រធានាធិបតីប្រេស៊ីល និងអ៊ុយក្រែន បានពិភាក្សាអំពីជម្លោះរុស្ស៊ីនៅក្រៅមហាសន្និបាតអ.ស.ប

អន្តរជាតិះ- – យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីល បានឱ្យដឹងថា កាលពីថ្ងៃពុធ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបប្រជុំ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Lula បានសម្តែងការជឿជាក់ថា ការឆ្លើយតបផ្នែកយោធានឹងមិននាំមកនូវការបញ្ចប់ជម្លោះជាមួយរុស្ស៊ីនោះទេ និងកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌនៃបទឈប់បាញ់គួរតែជាជំហានដំបូងក្នុងការចរចា។

– លោកក៏បានចូលរួមជាមួយអង្គការសហប្រជាជាតិដើម្បីឈានដល់ដំណោះស្រាយចរចាដែលគិតគូរពីកង្វល់សន្តិសុខរបស់អ៊ុយក្រែន និងរុស្ស៊ី។

 

You might like