អន្តរជាតិះ- – យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីល បានឱ្យដឹងថា កាលពីថ្ងៃពុធ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបប្រជុំ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Lula បានសម្តែងការជឿជាក់ថា ការឆ្លើយតបផ្នែកយោធានឹងមិននាំមកនូវការបញ្ចប់ជម្លោះជាមួយរុស្ស៊ីនោះទេ និងកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌនៃបទឈប់បាញ់គួរតែជាជំហានដំបូងក្នុងការចរចា។
– លោកក៏បានចូលរួមជាមួយអង្គការសហប្រជាជាតិដើម្បីឈានដល់ដំណោះស្រាយចរចាដែលគិតគូរពីកង្វល់សន្តិសុខរបស់អ៊ុយក្រែន និងរុស្ស៊ី។
