ភ្នំពេញ ៖ – រថយន្តម៉ាក Jeep មួយគ្រឿងបានជ្រុលទៅបុករថយន្តព្រូសមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្ត Jeep ឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីដកែងនឹងផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– រថយន្ដដែលត្រូវឆាបឆេះ ម៉ាកJeep ពាក់ផ្លាកលេខ កម្ពុជា RATHA.76 បានបេីកបុកជាមួយរថយន្ដ TOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2VE-3962 រួចបន្តទៅបុកម៉ូតូ HONDA VARIO ពាក់ផ្លាកលេខ ភ្នំពេញ 1KM-7137 បណ្ដាលឲ្យរងការខូចខាត រួចរថយន្ដម៉ាក Jeep ក៏មានការឆ្លងចរន្តភ្លើង បង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
– ក្រោយពេលកេីតហេតុភាគីខាងរថយន្ដJeep បានធ្វេីការចរចាដោះស្រាយនឹងភាគីរថយន្ដ TOYOTA Prius រួមជាមួយភាគីម៉ូតូ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង ចំណែកឯរថយន្ដ Jeep ដែលឆេះសល់តែគ្រោងឆ្អឹង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នសិន៕


