រថយន្ត Jeep បុករថយន្តព្រូសនិងម៉ូតូមួយគ្រឿងទៀតឆេះសល់តែគ្រោងឆ្អឹង

ភ្នំពេញ ៖ – រថយន្តម៉ាក Jeep មួយគ្រឿងបានជ្រុលទៅបុករថយន្តព្រូសមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្ត Jeep ឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២និង៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីដកែងនឹងផ្លូវលេខ២០០៤ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

– រថយន្ដដែលត្រូវឆាបឆេះ ម៉ាកJeep ពាក់​ផ្លាក​លេខ​ កម្ពុជា​ RATHA.76 បានបេីក​បុក​ជាមួយ​រថយន្ដ​ TOYOTA Prius ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2VE-3962 រួច​បន្ត​ទៅ​បុក​ម៉ូតូ​ HONDA VARIO ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1KM-7137 បណ្ដាលឲ្យ​រងការ​ខូចខាត​ រួចរថយន្ដម៉ាក Jeep ក៏មានការឆ្លងចរន្តភ្លើង បង្ក​ចេញ​ជា​អណ្ដាត​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

– ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ខាង​រថយន្ដ​Jeep បាន​ធ្វេី​ការ​ចរចាដោះស្រាយនឹង​ភាគី​រថយន្ដ​ TOYOTA Prius រួមជាមួយ​ភាគី​ម៉ូតូ​ ដេីម្បី​​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​ ចំណែក​ឯ​រថយន្ដ​ Jeep ដែលឆេះសល់តែគ្រោងឆ្អឹង សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន​សិន៕

 

 

You might like