ករណីផ្ទុះអាវុធនៅឆ្នេរអូរឈើទាល សមត្ថកិច្ចចាប់ខ្លួនមនុស្ស៣៥នាក់ និងដកហូត​កាំ​ភ្លើ​ង​​​ជាង​​១០ដើម

ភ្នំពេញ៖- លោក ស រដ្ឋា អគ្គស្នងការ រង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់សារព័ត៌មាន តាមទូរសព្ទ នៅព្រឹកថ្ងៃទី១២កញ្ញានេះថា សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ដែលភាគ​ច្រើន​ជាជនជាតិចិន ភ្លាមៗក្រោយករណីផ្ទុះអាវុធយ៉ាងអនាធិបតេយ្យ នៅម្ដុំផ្សារព្រីន នៅ​បណ្តោយឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

​- ក្នុងប្រតិបត្តិការចុះ បង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី និងវែង ប្រមាណ១០ដើម។

– បើតាមស្នងការខេត្តព្រះសីហនុ ដោយលោកបានបញ្ជាក់ថា «យើងកំពុងព្យាយាមស្រាវជ្រាវ រកមូលហេតុនៃការបង្កជម្លោះ​ប្រដាប់អាវុធនេះ។

– បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរជនសង្ស័យទាំង៣៥នាក់ ដើម្បី​រៀប​ចំសំណុំរឿង និងចាត់វិធានការច្បាប់។

ប្រភពះ បណ្តាញសង្គម( សាពត៌មាន ថ្មីៗ)

 

You might like