ភ្នំពេញ៖- លោក ស រដ្ឋា អគ្គស្នងការ រង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់សារព័ត៌មាន តាមទូរសព្ទ នៅព្រឹកថ្ងៃទី១២កញ្ញានេះថា សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ដែលភាគច្រើនជាជនជាតិចិន ភ្លាមៗក្រោយករណីផ្ទុះអាវុធយ៉ាងអនាធិបតេយ្យ នៅម្ដុំផ្សារព្រីន នៅបណ្តោយឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
- ក្នុងប្រតិបត្តិការចុះ បង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី និងវែង ប្រមាណ១០ដើម។
– បើតាមស្នងការខេត្តព្រះសីហនុ ដោយលោកបានបញ្ជាក់ថា «យើងកំពុងព្យាយាមស្រាវជ្រាវ រកមូលហេតុនៃការបង្កជម្លោះប្រដាប់អាវុធនេះ។
– បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរជនសង្ស័យទាំង៣៥នាក់ ដើម្បីរៀបចំសំណុំរឿង និងចាត់វិធានការច្បាប់។
ប្រភពះ បណ្តាញសង្គម( សាពត៌មាន ថ្មីៗ)
