ស្ថានការណ៍ថ្ងៃទី២៧នៅតាមព្រំដែនកម្ពុជា ថៃហាក់មិនទាន់ធូស្រាល

ភ្នំពេញះ- ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន​ច្រានចោល និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ នៅ​ព្រឹកថ្ងៃ​ទិ​២៧ ខែ​កក្ដដា ឆ្នាំ​២០២៥ នេះ ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​ថៃ ដែល​ថា កម្ពុជា ផ្តើម​ធ្វើ​អរិភាពមុន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា បាន​លើក​ឡើង​ថា ការ​អះអាង​របស់​ថៃ មិន​ពិត​នេះ និង​ប៉ុនប៉ង​ដើម្បី​បង្វែរ​ស្ថានការណ៍​ចេញ​ពី​ភាព​ជាក់ស្តែង​ដែល​ប្រទេស​ថៃ រំលោភ​ម្តង​ហើយម្តង​ទៀត​មក​លើ​អធិបតេយ្យភាពកម្ពុជា និង​ច្បាប់​អន្តរជាតិ។

– អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ថា ការ​ពិត​មិន​អាច​ប្រកែក​បាន នោះ​គឺ ប្រទេស​ថៃ ជា​អ្នក​ដែល​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ឃោរឃៅ​មុន​មក​លើ​ទឹក​ដីកម្ពុជា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០​នាទីព្រឹក កង​កម្លាំង​ថៃ បាន​បាញ់​ផ្លោង​មក​លើ​ទីតាំង​វាលឥន្ទ្រី។

– នៅម៉ោង ០២:៣០នាទី ថៃ បាន​បង្កើន​ការ​ទម្លាក់​គ្រាប់បែក ទៅ​ដល់​តំបន់​តាថាវ ភ្នំ៣៣៣ និង​ភ្នំខ្មោច។ នៅ​ម៉ោង ០៤:៥០នាទី ការ​បាញ់​ផ្លោងបន្ថែម​ទៀតទៅ​លើ​ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី។ នៅ​ម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃ បាន​ឈ្លាន​ពាន​ចូល​ទីតាំង​ភ្នំខ្មោច តំបន់​អានសេះ និង​វាលឥន្ទ្រី បន្ទាប់​មក​ក៏​មាន​ការឈ្លាន​ពាន​ជា​ទ្រង់ទ្រាយ​ធំ​នៅម៉ោង ០៦:៣០នាទី ដោយ​មាន​រថក្រោះ និង​កងទ័ព​ថ្មើរជើង​ចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ។

– សកម្មភាព​ឈ្លានពាន​ដោយ​ចេតនា និង​គិតទុកជាមុន​ទាំង​នេះ​បាន​កើត​ឡើង​ទៀត បើ​ទោះ​បី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ដោយ​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​ស្វែង​រក​បទ​ឈប់បាញ់ នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៥។

 

 

You might like