ភ្នំពេញះ- ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ នៅព្រឹកថ្ងៃទិ២៧ ខែកក្ដដា ឆ្នាំ២០២៥ នេះ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថា កម្ពុជា ផ្តើមធ្វើអរិភាពមុន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ការអះអាងរបស់ថៃ មិនពិតនេះ និងប៉ុនប៉ងដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃ រំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិ។
– អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ការពិតមិនអាចប្រកែកបាន នោះគឺ ប្រទេសថៃ ជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃ បានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។
– នៅម៉ោង ០២:៣០នាទី ថៃ បានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តំបន់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ នៅម៉ោង ០៤:៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ នៅម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃ បានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦:៣០នាទី ដោយមានរថក្រោះ និងកងទ័ពថ្មើរជើងចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ។
– សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនទាំងនេះបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដោយលោកប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

