នគរបាលស្រុកត្រាំកក់បញ្ជូនខ្លួនក្មេងទំនើង ៥ នាក់ ដែលដេញធាក់គ្នាតាមផ្លូវសាធារណទៅតុលាការខេត្ត

តាកែវ ៖- ជំនាញព្រហ្មទណ្ឌ័កម្រឹតស្រាលខេត្តតាកែវបានកសាងសំណុំរឿងបញ្ជូន ក្រុមក្មេងទំនេីងដេញធាក់គ្នាតាមផ្លូវសាធារណ:​ បណ្ដាលអោយដួលរបួសចំនួន៥នាក់ ទៅសាលាដំបូងខេត្ត នៅ ថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២៥ បន្ទាប់ពី នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៥ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថាជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូដេញធាក់គ្នានៅថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៥​ វេលា​ម៉ោង​ ២០:១០នាទី​ នៅចំណុចលេីផ្លូវជាតិលេខ២២​ ចន្លោះគីឡូម៉ែត្រលេខ​ ៣-៤​ ស្ថិតនៅភូមិអំពិល​ ឃុំលាយបូរ ស្រុកត្រាំកក់​ ខេត្តតាកែវ​ បណ្ដាលអោយដួល​ របូស ។

– ករណីនេះបង្កឡេីងដោយ​ក្មេងទំនេីងចំនួន០២ក្រុម​ មានគ្នាចំនួន០៥នាក់​ និងម៉ូតូ០៣គ្រឿង​:
-​ក្រុមទី០១​ មានគ្នាចំនួន០២នាក់​:
១.ឈ្មោះ​ ប៉ាញ​ ពិសិដ្ឋ​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិអង្គគគី​ ឃុំលាយបូរ​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ (ជាម្ចាស់ម៉ូតូ​ និងជាអ្នកបេីកបរ)​ ម៉ូតូធុនសង់​ C១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ​ តាកែវ​ 1V-2965 ជិះឌុប
២.ឈ្មោះ​ គ្រុយ​ ថាវីន​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិធ្នង់រលេីង​ ឃុំលាយបូរ​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ (ជាអ្នកជិះពីក្រោយ)។
– ក្រុមទី០២​ មានគ្នា០៣នាក់​ ជិះម៉ូតូ០២គ្រឿង:
១.ឈ្មោះ​ ត្រឿង​ សុខលាង​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិបឹងសាទង​ ឃុំអូរសារាយ​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ជិះម៉ូតូធុនសង់ C១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២៣​ ឡេីងតែមឆ្នាំ២០២៤​ ជិះម្នាក់ឯង)
២.ឈ្មោះ​ ស៊ីម​ សុខលី​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិខ្នាទៃ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ (ជាម្ចាស់ម៉ូតូ​ និងជាអ្នកបេីកបរ)​ ម៉ូតូម៉ាកនិច​ ពណ៌ក្រហម-ស​ ស៊េរីឆ្នាំ២០២៥​ ពាក់ផ្លាកលេខ​ តាកែវ​ 1AF-7593 ជិះឌុប
៣.ឈ្មោះ​ រាម​ ផាន់ណា​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិខ្នាទៃ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​(ជាអ្នកជិះពីក្រោយ)។

– នៅចំពោះមុខកំលាំងការិយាល័យកំរិតស្រាលខេត្តក្រុមជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានជិះម៉ូតូដេញធាក់នឹងវ៉ៃគ្នាពិតប្រាកដមែន៕

You might like