តាកែវ ៖- ជំនាញព្រហ្មទណ្ឌ័កម្រឹតស្រាលខេត្តតាកែវបានកសាងសំណុំរឿងបញ្ជូន ក្រុមក្មេងទំនេីងដេញធាក់គ្នាតាមផ្លូវសាធារណ: បណ្ដាលអោយដួលរបួសចំនួន៥នាក់ ទៅសាលាដំបូងខេត្ត នៅ ថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២៥ បន្ទាប់ពី នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៥ខែមិថុនានេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថាជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូដេញធាក់គ្នានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២០:១០នាទី នៅចំណុចលេីផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតនៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលអោយដួល របូស ។
– ករណីនេះបង្កឡេីងដោយក្មេងទំនេីងចំនួន០២ក្រុម មានគ្នាចំនួន០៥នាក់ និងម៉ូតូ០៣គ្រឿង:
-ក្រុមទី០១ មានគ្នាចំនួន០២នាក់:
១.ឈ្មោះ ប៉ាញ ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គគគី ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ជាម្ចាស់ម៉ូតូ និងជាអ្នកបេីកបរ) ម៉ូតូធុនសង់ C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-2965 ជិះឌុប
២.ឈ្មោះ គ្រុយ ថាវីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិធ្នង់រលេីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ជាអ្នកជិះពីក្រោយ)។
– ក្រុមទី០២ មានគ្នា០៣នាក់ ជិះម៉ូតូ០២គ្រឿង:
១.ឈ្មោះ ត្រឿង សុខលាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូធុនសង់ C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡេីងតែមឆ្នាំ២០២៤ ជិះម្នាក់ឯង)
២.ឈ្មោះ ស៊ីម សុខលី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ជាម្ចាស់ម៉ូតូ និងជាអ្នកបេីកបរ) ម៉ូតូម៉ាកនិច ពណ៌ក្រហម-ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF-7593 ជិះឌុប
៣.ឈ្មោះ រាម ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ(ជាអ្នកជិះពីក្រោយ)។
– នៅចំពោះមុខកំលាំងការិយាល័យកំរិតស្រាលខេត្តក្រុមជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានជិះម៉ូតូដេញធាក់នឹងវ៉ៃគ្នាពិតប្រាកដមែន៕

