បុរសម្នាក់ស្រវ៉ឹង! ជិះម៉ូតូដួលលើផ្លូវជាតិត្រូវរថយន្ត កិនស្លាប់នៅស្រុកកំពង់សិលា

ព្រះសីហនុះ- -បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងក៏ដួលខ្លួនឯង​ ត្រូវបានរថយន្ត០១គ្រឿងមិនស្គាល់អត្តសញ្ញាណកិនក្នុងទិសដៅស្របគ្នាបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ករណីនេះកើតឡើង លេីផ្លូវជាតិលេខ៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុកាលពី វេលាម៉ោង២០និង៤០នាទី​​យប់ថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០២៥​ ។


​
ជនរងគ្រោះ ឈ្មោះ​ សុខ​ នាង​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ (ស្លាប់)ជនជាតិ​ខ្មែរ​ មុខរបរកសិករ​ មានទីលំនៅ​ភូមិ-ឃុំ​ កេីតហេតុខាងលេីជិះ ម៉ូតូម៉ាក​ HONDA DREAM C125 ពណ៌ខ្មៅ​លុះមកដល់ចំណុចកេីតហេតុខាងលេីអ្នកបេីកបរម៉ូតូបានដួលដោយខ្លួនឯង(បេីកបរក្នុងស្ថានភាពស្រវឹង​ គ្មានពាក់មួកសុវត្តិភាព​ តាមព័ត៌មានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច)​ ហេីយត្រូវរថយន្ត០១គ្រឿងសង្ស័យជារថយន្តធុនស្រាល​មិនស្គាល់អត្តសញ្ញាណ​ បើក កិនចំផ្នែកក្បាល​ ក្នុងទិសដៅស្របគ្នា​ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ នៅក្រោយពេលកេីតហេតុរថយន្តខាងលេីបានបេីកគេចខ្លួនពីកន្លែងកេីតហេតុបាត់មុនពេលសមត្ថកិច្ចទៅដល់៕

You might like