ព្រះសីហនុះ- -បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងក៏ដួលខ្លួនឯង ត្រូវបានរថយន្ត០១គ្រឿងមិនស្គាល់អត្តសញ្ញាណកិនក្នុងទិសដៅស្របគ្នាបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ករណីនេះកើតឡើង លេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពី វេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។

ជនរងគ្រោះ ឈ្មោះ សុខ នាង ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់)ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កេីតហេតុខាងលេីជិះ ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅលុះមកដល់ចំណុចកេីតហេតុខាងលេីអ្នកបេីកបរម៉ូតូបានដួលដោយខ្លួនឯង(បេីកបរក្នុងស្ថានភាពស្រវឹង គ្មានពាក់មួកសុវត្តិភាព តាមព័ត៌មានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច) ហេីយត្រូវរថយន្ត០១គ្រឿងសង្ស័យជារថយន្តធុនស្រាលមិនស្គាល់អត្តសញ្ញាណ បើក កិនចំផ្នែកក្បាល ក្នុងទិសដៅស្របគ្នា បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ នៅក្រោយពេលកេីតហេតុរថយន្តខាងលេីបានបេីកគេចខ្លួនពីកន្លែងកេីតហេតុបាត់មុនពេលសមត្ថកិច្ចទៅដល់៕


