ព្រះសីហនុ-បុរសអ្នកបើកម៉ូតូដឹកត្រីសមុទ្រម្នាក់បានស្លាប់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នាជាមួយរថយន្តស្ទូច ។
– ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លេីផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតស្ថានីយ៍ប្រេងកាល់តិច ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា រថយន្តស្ទូច ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស-ខៀវ បេីកបរដោយឈ្មោះ ចាន់ វិណាង ភេទ ប្រុស ឆ្នាំកំណើត១៩៩៣ មុខរបរ អ្នកបើកបររថយន្ដស្ទូច មានទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បានបេីកបររថយន្ដចេញពីកន្លែងចត ឡេីងមកផ្លូវជាតិលេខ៤ ឈប់រង់ចាំចូលចតកន្លែងដេីមវិញ ភ្លាមៗនោះក៏មានម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៍ ខ្មៅ អ្នកបើកបរឈ្មោះ ហួន សោភា ភេទ ប្រុស ឆ្នាំកំណើត២០០៨ មុខរបរ កម្មករលក់ត្រី មានស្រុកកំណើតនៅភូមិជុប ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើដំណើចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅ ក្រុងកំពង់សោម បានបុកពីខាងក្រោយចំហៀងខាងឆ្វេងរថយន្ដស្ទូចតែម្តង ។
– តុល្យការនេះបណ្តាលឲ្យរងរបួស ធ្ងន់ មនុស្សម្នាក់អ្នកបើកបរម៉ូតូ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់នៅមន្ទីរពេទ្យ។
– បច្ចុប្បន្នសាក.សព.ជនរងគ្រោះបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅខេត្តត្បូងឃ្មុំ ។
– ចំណែកអ្នកបេីកបររថយន្ដស្ទូចបាននាំខ្លួនមកសាកសួរ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដេីម្បីបន្តនីតិវិធីច្បាប់ និងធ្វើតេស្តជាតិស្រវឹង លទ្ធផល (អវិជ្ជមាន) ។
– រីឯវត្ថុតាង រថយន្ដ និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបណ្តោះអាសន្ន៕

