អ្នកស្រុកត្បូងឃ្មុំម្នាក់មករកស៊ីដឹកត្រីសមុទ្រលក់នៅខេត្តព្រះសីហនុបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ព្រះសីហនុ-បុរសអ្នកបើកម៉ូតូដឹកត្រីសមុទ្រម្នាក់បានស្លាប់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នាជាមួយរថយន្តស្ទូច ។

– ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៥​ ខែមីនា​​​ ឆ្នាំ២០២៥​ លេីផ្លូវជាតិលេខ​៤​ ត្រង់ចំណុច​ ជិត​ស្ថានីយ៍ប្រេង​កាល់តិច​ ស្ថិតនៅ​ភូមិ​១​ សង្កាត់លេខ​១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា រថយន្ត​ស្ទូច​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស-ខៀវ​ បេីកបរ​ដោយ​ឈ្មោះ​ ចាន់​ វិណាង​ ភេទ​ ប្រុស​ ឆ្នាំកំណើត​១៩៩៣​ មុខរបរ​ អ្នកបើកបររថយន្ដ​ស្ទូច​ មានទីលំនៅភូមិប្រាល​ ឃុំ​តានី​ ស្រុក​អង្គរជ័យ​ ខេត្ត​កំពត​ បាន​បេីកបរ​រថយន្ដ​ចេញ​ពី​កន្លែង​ចត​ ឡេីង​មកផ្លូវជាតិលេខ៤​ ឈប់​រង់ចាំ​ចូល​ចត​កន្លែង​ដេីមវិញ​ ភ្លាមៗ​នោះ​ក៏​មាន​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA C125 ពណ៍​ ខ្មៅ​ អ្នកបើកបរ​ឈ្មោះ​ ហួន​ សោភា​ ភេទ​ ប្រុស​ ឆ្នាំកំណើត​២០០៨​ មុខរបរ​ កម្មករលក់ត្រី​​ មានស្រុកកំណើតនៅភូមិ​ជុប​ ឃុំ​ជុប​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ បានធ្វើដំណើចេញពី​ក្រុងព្រះសីហនុ​ ឆ្ពោះទៅ​ ក្រុង​កំពង់សោម​ បាន​បុកពីខាងក្រោយ​ចំហៀង​ខាងឆ្វេង​រថយន្ដ​ស្ទូច​តែម្តង​ ។

– តុល្យការនេះបណ្តាលឲ្យ​រងរបួស​ ធ្ងន់​ មនុស្ស​ម្នាក់​អ្នកបើកបរ​ម៉ូតូ​ បានបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ក្រោយ​មក​ស្លាប់​នៅមន្ទីរពេទ្យ​។

– បច្ចុប្បន្ន​សាក.សព​.ជនរងគ្រោះ​បាន​ប្រគល់​ជូន​ទៅ​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វេីបុណ្យតាមប្រពៃណី​នៅ​ខេត្ត​ត្បូងឃ្មុំ​ ។

– ចំណែកអ្នកបេីកបរ​រថយន្ដ​ស្ទូច​បាន​នាំខ្លួន​មក​សាកសួរ​ នៅ​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដេីម្បី​បន្ត​នីតិវិធី​ច្បាប់​ និ​ង​ធ្វើ​តេស្ត​ជាតិស្រវឹង​ លទ្ធផល​ (អវិជ្ជមាន​)​ ។

– រីឯវត្ថុតាង​ រថយន្ដ​ និង​ម៉ូតូ​ បានយកមករក្សាទុកនៅ​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​បណ្តោះអាសន្ន​៕

 

You might like