ស្ត្រីម្នាក់ស្លាប់ដោយរថយន្តដឹកដីកិន នៅលើដែនកោះរ៉ុង ក្រុងកោះរ៉ុង

ព្រះសីហនុះ – កាន់តែចម្លែកហើយ នៅលើដែនកោះរ៉ុង ត្រូវបានគេដឹងថា មានរថយន្ត មិនដល់១០គ្រឿងផងនោះ ក៏មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ផងដែរ ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មានសេចក្តីរាយការណ៍ ពីក្រុងកោះរ៉ុង មកថា កាលពីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លើផ្លូវបេតុង ចន្លោះមុខផ្ទះយាយចាម ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសី​ហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿង ម៉ាក HlNO 15 តោន​(រថយន្តដឹកដី) ពណ៌បៃតង(ត្រួយចេកខ្ចី) បើកបរដោយឈ្មោះ ជា សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី ស្នាក់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តឡេីងចំណោតមិនរួចអកសឺ​ បានរេចង្កូចមកខាងឆ្វេងក៏បានថយក្រោយបុក​ម៉ូតូ០១គ្រឿង បេីកបរមកពីរក្រោយរថយន្ត ចំពីមុខកិនពីលេីអូសចូលក្រោមឡានមានទិសដៅស្របគ្នាបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

– ជនរងគ្រោះឈ្មោះ ណង់ ស្រីលីន អាយុ២៣ឆ្នាំ ជាបុគ្គលិក​​ អាណាយ៉ារីហ្សត​ ស្នាក់​នៅកន្លែងធ្វេីការ(អាណាយ៉ារីហ្សត)​ ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ មានស្រុកកំណេីត​ ភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។
– បច្ចុប្បន្ន វត្ថុតាង (រថយន្តនិងម៉ូតូ) បានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។ ដោយឡែកអ្នកបើកបររថយន្ដបានម៉ាក HlNO បានរត់គេចខ្លួនបាត់​ ​។
កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កោះ​រ៉ុង​ បានកំពុងដាក់កម្លាំង​ស្វែង​រក​ ស្រាវជ្រាវ​ និងបន្តនីតិវិធី​៕

 

 

You might like