ព្រះសីហនុះ – កាន់តែចម្លែកហើយ នៅលើដែនកោះរ៉ុង ត្រូវបានគេដឹងថា មានរថយន្ត មិនដល់១០គ្រឿងផងនោះ ក៏មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ផងដែរ ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មានសេចក្តីរាយការណ៍ ពីក្រុងកោះរ៉ុង មកថា កាលពីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លើផ្លូវបេតុង ចន្លោះមុខផ្ទះយាយចាម ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿង ម៉ាក HlNO 15 តោន(រថយន្តដឹកដី) ពណ៌បៃតង(ត្រួយចេកខ្ចី) បើកបរដោយឈ្មោះ ជា សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី ស្នាក់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តឡេីងចំណោតមិនរួចអកសឺ បានរេចង្កូចមកខាងឆ្វេងក៏បានថយក្រោយបុកម៉ូតូ០១គ្រឿង បេីកបរមកពីរក្រោយរថយន្ត ចំពីមុខកិនពីលេីអូសចូលក្រោមឡានមានទិសដៅស្របគ្នាបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
– ជនរងគ្រោះឈ្មោះ ណង់ ស្រីលីន អាយុ២៣ឆ្នាំ ជាបុគ្គលិក អាណាយ៉ារីហ្សត ស្នាក់នៅកន្លែងធ្វេីការ(អាណាយ៉ារីហ្សត) ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានស្រុកកំណេីត ភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។
– បច្ចុប្បន្ន វត្ថុតាង (រថយន្តនិងម៉ូតូ) បានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។ ដោយឡែកអ្នកបើកបររថយន្ដបានម៉ាក HlNO បានរត់គេចខ្លួនបាត់ ។
កម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានកំពុងដាក់កម្លាំងស្វែងរក ស្រាវជ្រាវ និងបន្តនីតិវិធី៕


