មនុស្ស២នាក់បានស្លាប់និង៥នាក់របួសធ្ងន់ ក្នុងហេតុការណ៍អគ្គីភយ័ក្លិប មីតណាយ ព្រីមៀ ព្រៃ ស

ភ្នំពេញ​៖- (ព័ត៌មាន​លម្អិត​)​ មានករណីអគ្គីភ័យ​ឆាប​ឆេះ​ក្លឹប​មួយកន្លែងយីហោ មីតណាយព្រីមៀរក្លឹប ស្ថិតនៅ ផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់​ ព្រៃស ខណ្ឌ​ ដង្កោ​ រាជធានីភ្នំពេញ​
បណ្តាលឲ្យមនុស្ស២ នាក់បានស្លាប់(ប្រុស) និង៥នាក់ទៀតរងរបួសធ្ងន់(ប្រុស) រួមនិងទ្រព្យសម្បត្តិជាច្រើនត្រូវខូចខាត។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១០:៣០​ នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតនៅ ផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់​ ព្រៃស ខណ្ឌ​ ដង្កោ​ រាជធានីភ្នំពេញ​។

យោងតាមរបាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំង​ឈ្មោះ សេង មួយឡេង ភេទ​ ស្រី​ អាយុ ២៧​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ ម្ចាស់ក្លឹបកំសាន្ត ។
– មូលហេតុ: បណ្តាល​មក​ពី​ជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យតែម្តង ។
– ប្រភេទសំណង់: ថ្មប្រក់ស័ង្កសី ទំហំ​ ៣៥ម៉ែត្រX៤០ម៉ែត្រ។
– ខូចខាតសម្ភារៈ: ឆេះក្លឹបកំសាន្តចំនួន ០១ក្លឹប, ម៉ូតូចំនួន ០៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ ម៉ែត្រ x០៥ម៉ែត្រ ចំនួន ០១បន្ទប់ ។

-​ ស្លាប់ មនុស្ស : ចំនួន ០២​ នាក់ ( ប្រុស ០២នាក់) ។
-​ របួសមនុស្ស : ចំនួន ០៥​ នាក់ (ប្រុស ០៥នាក់ របួសធ្ងន់) ។

– កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យអគ្គិភ័យចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤០​ រថយន្ត​ ស្មើរនឹង ១៦០​ ម៉ែត្រគូប ។


+​ រថយន្តជំនួយ:
-​ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០​៤​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៦​ រថយន្ត​ ស្មើនឹង ២៤ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ១០ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន ០៤​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣​ រថយន្ត​ ស្មើនឹង ២៦ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ១២ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណាឌីយ៉ាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៤ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២​ គ្រឿង ប្រើប្រាស់អស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ១២ម៉ែត្រគូប ។
+​ ពន្លត់ចប់: នៅវេលា​ម៉ោង ១៣នឹង៣០នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល៕

 

You might like