ភ្នំពេញ៖- (ព័ត៌មានលម្អិត) មានករណីអគ្គីភ័យឆាបឆេះក្លឹបមួយកន្លែងយីហោ មីតណាយព្រីមៀរក្លឹប ស្ថិតនៅ ផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ
បណ្តាលឲ្យមនុស្ស២ នាក់បានស្លាប់(ប្រុស) និង៥នាក់ទៀតរងរបួសធ្ងន់(ប្រុស) រួមនិងទ្រព្យសម្បត្តិជាច្រើនត្រូវខូចខាត។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតនៅ ផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សេង មួយឡេង ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់ក្លឹបកំសាន្ត ។
– មូលហេតុ: បណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យតែម្តង ។
– ប្រភេទសំណង់: ថ្មប្រក់ស័ង្កសី ទំហំ ៣៥ម៉ែត្រX៤០ម៉ែត្រ។
– ខូចខាតសម្ភារៈ: ឆេះក្លឹបកំសាន្តចំនួន ០១ក្លឹប, ម៉ូតូចំនួន ០៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ ម៉ែត្រ x០៥ម៉ែត្រ ចំនួន ០១បន្ទប់ ។

- ស្លាប់ មនុស្ស : ចំនួន ០២ នាក់ ( ប្រុស ០២នាក់) ។
- របួសមនុស្ស : ចំនួន ០៥ នាក់ (ប្រុស ០៥នាក់ របួសធ្ងន់) ។
– កងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤០ រថយន្ត ស្មើរនឹង ១៦០ ម៉ែត្រគូប ។

+ រថយន្តជំនួយ:
- រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៤ គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ រថយន្ត ស្មើនឹង ២៤ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ រថយន្ត ស្មើនឹង ១០ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន ០៤ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ រថយន្ត ស្មើនឹង ២៦ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ រថយន្ត ស្មើនឹង ១២ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណាឌីយ៉ាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២ គ្រឿង ប្រើប្រាស់អស់ចំនួន ០២ រថយន្ត ស្មើនឹង ១២ម៉ែត្រគូប ។
+ ពន្លត់ចប់: នៅវេលាម៉ោង ១៣នឹង៣០នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល៕



