ការបរិភោគឈាមសត្វច្រើនពេក អាចបង្កឲ្យកើតជាជំងឺបាន

សុខភាព៖ ការបរិភោគប្រភេទ ឈាមជ្រូក ឈាមមាន់ ឈាមទា។ល។​​ ដែលមនុស្សគ្រប់គ្នាពេញនិយមយកចម្អិនធ្វើម្ហូប​​ ​អ្នកមួយចំនួនមិនបានដឹងទ្បើយ​​ថា ការបរិភោគឈាមសត្វទាំងអស់នេះ ច្រើនពេកវាអាចបង្កជាជំងឺបាន…​​។

យោងតាម​​ផេក​ឈ្មោះ​ វេជ្ជបណ្ឌិតកម្ពុជា បានគូសបញ្ជាក់ថា​​ ឈាមសត្វអាចយកធ្វើអាហារបានមែន តែក៏មានហានិភ័យចំពោះសុខភាព ប្រសិនបើឈាមនោះមានផ្ទុកមេរោគ ឬចម្អិនមិនបានឆ្អិនល្អ។ ពេលញ៉ាំឈាមសត្វដែលមានផ្ទុកមេរោគចម្អិនមិនឆ្អិនល្អ នោះមេរោគទាំងនោះអាចឆ្លងមកមនុស្សយើងបានដោយងាយ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ផេកវេជ្ជបណ្ឌិតកម្ពុជាគូសបញ្ជាក់បន្ថែមថា មេរោគដែលបង្កមកពីពពួកឈាមសត្វទាំងនោះ​​ ហៅថា Haemochromatosis ធ្វើឱ្យអ្នកដែលបរិភោគទៅជា​ ខូចថ្លើម ចាល់ជាតិទឹកក្នុងសួត កង្វះជាតិទឹក សម្ពាធឈាមចុះទាប និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទដោយសារចាល់ជាតិដែកក្នុងខ្លួនច្រើនពេក។ ឈាមសត្វហាមជាពិសេសចំពោះ អ្នកជំងឺ​បេះដូង ​អ្នកជំងឺ​ក្រពះ​-ពោះវៀន អ្នកជំងឺ​ក្រិន​ថ្លើម មិនគួរបរិភោគទ្បើយ។​​ យ៉ាងណា ទោះក្នុងលក្ខខណ្ឌណាក៏ដោយ មិនគួរញ៉ាំពពួកឈាមសត្វទាំងនោះទេ បើសិនស្រឡាញ់សុខភាព៕

You might like