សុខភាព៖ ការបរិភោគប្រភេទ ឈាមជ្រូក ឈាមមាន់ ឈាមទា។ល។ ដែលមនុស្សគ្រប់គ្នាពេញនិយមយកចម្អិនធ្វើម្ហូប អ្នកមួយចំនួនមិនបានដឹងទ្បើយថា ការបរិភោគឈាមសត្វទាំងអស់នេះ ច្រើនពេកវាអាចបង្កជាជំងឺបាន…។
យោងតាមផេកឈ្មោះ វេជ្ជបណ្ឌិតកម្ពុជា បានគូសបញ្ជាក់ថា ឈាមសត្វអាចយកធ្វើអាហារបានមែន តែក៏មានហានិភ័យចំពោះសុខភាព ប្រសិនបើឈាមនោះមានផ្ទុកមេរោគ ឬចម្អិនមិនបានឆ្អិនល្អ។ ពេលញ៉ាំឈាមសត្វដែលមានផ្ទុកមេរោគចម្អិនមិនឆ្អិនល្អ នោះមេរោគទាំងនោះអាចឆ្លងមកមនុស្សយើងបានដោយងាយ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ផេកវេជ្ជបណ្ឌិតកម្ពុជាគូសបញ្ជាក់បន្ថែមថា មេរោគដែលបង្កមកពីពពួកឈាមសត្វទាំងនោះ ហៅថា Haemochromatosis ធ្វើឱ្យអ្នកដែលបរិភោគទៅជា ខូចថ្លើម ចាល់ជាតិទឹកក្នុងសួត កង្វះជាតិទឹក សម្ពាធឈាមចុះទាប និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទដោយសារចាល់ជាតិដែកក្នុងខ្លួនច្រើនពេក។ ឈាមសត្វហាមជាពិសេសចំពោះ អ្នកជំងឺបេះដូង អ្នកជំងឺក្រពះ-ពោះវៀន អ្នកជំងឺក្រិនថ្លើម មិនគួរបរិភោគទ្បើយ។ យ៉ាងណា ទោះក្នុងលក្ខខណ្ឌណាក៏ដោយ មិនគួរញ៉ាំពពួកឈាមសត្វទាំងនោះទេ បើសិនស្រឡាញ់សុខភាព៕

