ស្វាយរៀង ៖- តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួន ជនសង្សយ័ជាឃាត្តក សម្លាប់នាងគ ដាក់ពន្ធាគាហើយនៅព្រឹកថ្ងៃទី ២៧ខែធ្នូឆ្នាំ២០២៤នេះ បន្ទាប់ពីសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាឃាត្តក បាន កាលពីរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤ ដោយបំឡែងបទល្មើសជាករណីលង់ទឹកប្រឡាយស្លាប់ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
– ប្រភពពីនគរបាលខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ប្រាក់ សារ៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាប្រធានឥណទាន(មេCO) នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ នៅស្រុករមាសហែក មានទីលំនៅភូមិត្រពាំងអំពឹល ឃុំសំបួរ ស្រុកស្វាយទាប ។
– ជនសង្សយ័ ឈ្មោះ ប្រាក់សារ៉េត ភេទប្រុស អាយុ ២៥ឆ្នាំ នៅត្រង់ចំណុចភូមិអារ័ក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។ ព្រមទាំងដកហូត ៖ ម៉ូតូ ០១គ្រឿង, ទូរសព្ទដៃ ០១គ្រឿង, ប្រាក់រៀល ៧,១០០,០០០រៀល និងដំបង ០២ដើម ។
– នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន និងបានយកចិញ្ជៀន១វង់, កង់ដៃមួយឈុត, ខ្សែ.ក និងទូរសព្ទដៃ ១គ្រឿង ពីជនរងគ្រោះ ។
– សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ឡ.រ.ន ហៅធុងសាំង ភេទស្រី អាយុ២៧ឆ្នាំ ជាជនមានពិការភាព(គ) តែអាចស្តាប់ឮ និងចេះសរសេរអក្សរ និងអានអក្សរ មុខរបរ កម្មកររោងចក្រ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
– ក្រោយសួរចម្លើយសារភាព លោកអធិការស្រុក បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

