តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួនឃាត្តក សម្លាប់នាងគជាសង្សា ដាក់ពន្ធាគារហើយ

ស្វាយរៀង ៖- តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួន ជនសង្សយ័ជាឃាត្តក សម្លាប់នាងគ ដាក់ពន្ធាគាហើយនៅព្រឹកថ្ងៃទី ២៧ខែធ្នូឆ្នាំ២០២៤នេះ បន្ទាប់ពីសមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃា​ត្តក បាន​ កាលពីរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤ ដោយបំឡែងបទល្មើសជាករណីលង់ទឹកប្រឡាយ​ស្លា​ប់ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង។

– ប្រភព​ពី​នគរបាល​ខេត្តស្វាយរៀង បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ប្រាក់ សា​រ៉េ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជា​ប្រធាន​ឥណទាន​(​មេ​CO) នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ នៅស្រុក​រមាស​ហែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំ​ពឹ​ល ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

– ជនសង្សយ័ ឈ្មោះ ប្រាក់​សា​រ៉េ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ត្រង់​ចំណុច​ភូមិ​អា​រ័ក្ស​ស្វាយ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក​។ ព្រមទាំង​ដកហូត ៖ ម៉ូតូ ០១​គ្រឿង​, ទូរ​សព្ទ​ដៃ ០១​គ្រឿង​, ប្រាក់​រៀល ៧,១០០,០០០​រៀល និង​ដំបង ០២​ដើម ។

– នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វា​យស​ម្លា​ប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន និង​បាន​យក​ចិ​ញ្ជៀ​ន​១​វង់​, កង់ដៃ​មួយ​ឈុត​, ខ្សែ​.​ក និង​ទូរ​សព្ទ​ដៃ ១​គ្រឿង ពី​ជន​រង​គ្រោះ ។

– សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ឡ​.​រ​.​ន ហៅ​ធុងសាំង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ជន​មាន​ពិការ​ភាព​(​គ​) តែ​អាច​ស្តាប់​ឮ និង​ចេះ​សរសេរ​អក្សរ និង​អាន​អក្សរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

– ក្រោយ​សួរ​ចម្លើយ​សារភាព លោក​អធិការ​ស្រុក បាន​សុំ​ការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

 

You might like