បុរសម្នាក់ ធ្លាយពោះវៀនរងរបួសធ្ងន់ពេលកាត់ដែកភ្លាត់ស្នៀតបាក់ផ្លែម៉ូទ័រ

ភ្នំពេញ៖​- បុរសម្នាក់ជាជាងផ្សាដែកខណៈកំពុងកាត់ដែកតយ៉ាកឱ្យគេបែរជាភ្លាត់ស្នៀតបាក់ផ្លែម៉ូទ័រខ្ទាតមកចំ ពោះបណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅ​ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

– ករណី ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង០៩នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

– ជនរងគ្រោះឈ្មោះ សឹម​ ពុត​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរជាងផ្សារដែក​ មានស្រុកកំណេីតនៅភូមិវត្តព្រៃ​ ឃុំជេីងភ្នំ​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល៕

 

You might like