ភ្នំពេញ៖- បុរសម្នាក់ជាជាងផ្សាដែកខណៈកំពុងកាត់ដែកតយ៉ាកឱ្យគេបែរជាភ្លាត់ស្នៀតបាក់ផ្លែម៉ូទ័រខ្ទាតមកចំ ពោះបណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
– ករណី ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង០៩នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
– ជនរងគ្រោះឈ្មោះ សឹម ពុត ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណេីតនៅភូមិវត្តព្រៃ ឃុំជេីងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល៕
