ទីបំផុត៖ ហ្វីលីពីន​ ឆ្លងកាត់ព្យុះកំណាចដ៏គ្រោះថ្នាក់ទាំង ៦ លើកផុតហើយ

អន្តរជាតិះ- រដ្ឋាភិបាលហ្វីលីពីន បានចាប់ផ្ដើមប្រតិបត្តិការសម្អាតដើមឈើដួលរលំ និងជួសជុលផ្ទះរងការខូចខាត ដោយសារព្យុះទីហ្វុងដែលវាយប្រហារលើប្រទេស ៦ ដង ក្នុងរយៈពេលមិនដល់មួយខែ។

– សេវាអាកាសធាតុជាតិ បានព្រមានពីផលប៉ះពាល់មហន្តរាយដែលអាចកើតមានពីខ្យល់ព្យុះ Man-yi ជាព្យុះទីហ្វុងដ៏ខ្លាំង ដែលវាយប្រហារកាលពីចុងសប្តាហ៍មុន។

– ព្យុះ Man-yi ដែលបោកបក់ចុងក្រោយបង្អស់មាន​ល្បឿន​ខ្យល់​អតិបរមា ១៨៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វាយប្រហារលើ​​កោះ Catanduanes កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​កោះ Luzon នៅ​រសៀល​ថ្ងៃ​អាទិត្យ។

– ព្យុះនេះ ​បាន​បំផ្លាញ​ដើមឈើ បង្កឲ្យដាច់​ខ្សែភ្លើង ​ផ្ទះ​ដួលរំលំ និង​បង្ក​ការ​បាក់​ដី ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​ទេ​។

– គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន បានប្រឈមនឹងព្យុះទីហ្វុងដល់ទៅ ៦ ដង ក្នុងរយៈពេលតិចជាងមួយខែ សម្លាប់មនុស្សប្រហែល ១៥០ នាក់ និងរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅដ្ឋាន ៕

 

You might like