អន្តរជាតិះ- រដ្ឋាភិបាលហ្វីលីពីន បានចាប់ផ្ដើមប្រតិបត្តិការសម្អាតដើមឈើដួលរលំ និងជួសជុលផ្ទះរងការខូចខាត ដោយសារព្យុះទីហ្វុងដែលវាយប្រហារលើប្រទេស ៦ ដង ក្នុងរយៈពេលមិនដល់មួយខែ។
– សេវាអាកាសធាតុជាតិ បានព្រមានពីផលប៉ះពាល់មហន្តរាយដែលអាចកើតមានពីខ្យល់ព្យុះ Man-yi ជាព្យុះទីហ្វុងដ៏ខ្លាំង ដែលវាយប្រហារកាលពីចុងសប្តាហ៍មុន។
– ព្យុះ Man-yi ដែលបោកបក់ចុងក្រោយបង្អស់មានល្បឿនខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង វាយប្រហារលើកោះ Catanduanes កាលពីល្ងាចថ្ងៃសៅរ៍ និងកោះ Luzon នៅរសៀលថ្ងៃអាទិត្យ។
– ព្យុះនេះ បានបំផ្លាញដើមឈើ បង្កឲ្យដាច់ខ្សែភ្លើង ផ្ទះដួលរំលំ និងបង្កការបាក់ដី ប៉ុន្តែមិនបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរទេ។
– គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន បានប្រឈមនឹងព្យុះទីហ្វុងដល់ទៅ ៦ ដង ក្នុងរយៈពេលតិចជាងមួយខែ សម្លាប់មនុស្សប្រហែល ១៥០ នាក់ និងរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅដ្ឋាន ៕
